ក្រសួងពាណិជ្ជកម្ម ចុះហត្ថលេខាជាមួយក្រុមហ៊ុនឯកជនចំនួន៥ ដើម្បីប្រមូលទិញបន្លែពីកសិករក្នុងស្រុក

2024/02/23 01:47:42 am        134

ភ្នំពេញ៖ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនប្រមូលទិញបន្លែចំនួន៥ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលបន្លែ ក្នុងគោលបំណងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករកាន់តែប្រសើរ។

ប្រភពក្រសួងពាណិជ្ជកម្ម នៅក្រោយចប់ពិធីចុះហត្ថលេខានេះ បានឲ្យដឹងនៅក្នុងបណ្តាញសង្គមថា ក្រុមហ៊ុនប្រមូលទិញបន្លែទាំង៥នេះ រួមមាន៖ ១).ក្រុមហ៊ុនខេមបូឌាន ស្តេនដាត ឌីវេឡុបមិន & សឹបផ្លាយ ឯ.ក (CSDS) ២). ខេម អេហ្គ្រី ឡាឡា (CAM AGRI LALA) ៣).ផ្សារកូនកាំបិត ៤).ផ្សារខ្មែរបន្លែធម្មជាតិ និង៥).ផ្សារស្នាដៃម៉ែ។ កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមវត្តមានជាសាក្សីរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ 

នៅក្នុងពិធីនាឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងប្រជាកសិករទាំងអស់ នឹងចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់កេរិ៍តឈ្មោះផលិតផលផលិតក្នុងស្រុក ការបង្កើនសមត្ថភាពប្រកួតប្រជែង និងការធ្វើពាណិជ្ជូបនីយកម្មកសិកម្មស្របតាមនិន្នាការគុណភាពនៅលើទីផ្សារ ដែលអាចទទួលបានសេដ្ឋកិច្ចមាត្រដ្ឋាន និងឧត្តមប្រយោជន៍ប្រកួតប្រជែងដែលមានតម្លៃបន្ថែមខ្ពស់។ លោកជំទាវ រំពឹងថា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញបន្លែនេះ នឹងជំរុញបន្ថែមនូវការធ្វើបរមភាវូបនីយកម្ម ការធ្វើទីផ្សារបន្លែនៅកម្ពុជា ដែលជាយន្តការមួយដ៏សំខាន់នៃគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ដើម្បីពង្រឹងបុរេលក្ខខណ្ឌចាំបាច់នានា ក្នុងទិសដៅទ្រទ្រង់នូវគោលដៅអភិវឌ្ឍន៍កម្ពុជាប្រកបដោយចីរភាព ជាពិសេសការឈានទៅសម្រេចបានចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការប្រមូលទិញបន្លែរបស់ក្រុមហ៊ុនទាំង៥នេះ គឺស្មើប្រមាណ ២៤% នៃបរិមាណលក់ជាក់ស្តែងរបស់កសិករក្រោមគម្រោង AIMS ជាមធ្យមក្នុងមួយឆ្នាំ។ ការណ៍នេះមានន័យថា កសិករក្រោមគម្រោង AIMS នឹងអាចបង្កើនការផ្គត់ផ្គង់ក្នុងស្រុករបស់ខ្លួនរហូតដល់ជាង ៣ម៉ឺនតោន ជាមធ្យមក្នុង១ឆ្នាំ។

លោកជំទាវ ចម និម្មល បានដាក់ក្តីរំពឹងទៀតថា តាមរយៈការចុះអនុស្សរណៈខាងលើនេះ នឹងក្លាយជាគន្លឹះនាំមុខដ៏ចម្បងមួយក្នុងការបង្កើតកាលានុវត្តភាពសម្រាប់វិស័យកសិ-ពាណិជ្ជកម្ម ដែលអាចលើកស្ទួយដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ស្របតាមគោលដៅអភិវឌ្ឍន៍របស់គម្រោង AIMS ក្នុងការបង្កើនវិបុលភាព និងប្រាក់ចំណូលរបស់គ្រួសារកសិករខ្នាតតូច ដោយអនុវត្តគោលការណ៍អភិក្រមនៃការបង្កើតយន្តការបញ្ជ្រាបផលិតផលបន្លែក្នុងស្រុក ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព ព្រមទាំងប្រកបដោយអាហារូបត្ថម្ភ និងធានាបាននូវសន្តិសុខស្បៀងសម្រាប់អ្នកប្រើប្រាស់៕ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm