
វីដេអូដែលគេថតបានក្នុងជំរំរ៉ាហ្វា នៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញផ្សែងកំពុងហុយពីលើក្រុងខាន យូនីស ក្នុងតំបន់ហ្កាហ្សា ។
អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើព្រះវិហារអ៊ីស្លាមមួយកន្លែងបណ្តាលឲ្យដួលរលំទាំងស្រុង ក្នុងជំរំរ៉ាហ្វា និងបានបំផ្លាញលំនៅឋានជាច្រើនខ្នងនូវអ្វីដែលអ្នកស្រុកហៅថា ជាយប់មួយដ៏អាក្រក់បំផុតនៅក្នុងចំណោមយប់ជាច្រើនរបស់ពួកគេ ខណៈប្រមុខក្រុមហាម៉ាស កំពុងស្ថិតនៅក្នុងក្រុងគែរដើម្បីចូលរួមពិភាគ្សាដែលអ្នក ស្រុកហ្កាហ្សាសង្ឃឹមថា អាចនឹងនាំមកនូវបទឈប់បាញ់នៅក្នុងពេលដើម្បីបញ្ជៀសពីការវាយលុកទ្រង់ទ្រាយធំលើក្រុងនោះ។
អាជ្ញាធសុខាភិបាលតំបន់ហ្កាហ្សានិយាយថា មនុស្ស៩៧នាក់ ត្រូវបានគេបញ្ជាក់ថាបានស្លាប់ និង១៣០នាក់ទៀត បានរងរបួសនៅក្នុងរយះពេល២៤ម៉ោងនៃការវាយប្រហាររបស់អ៊ីស្រាអែល ប៉ុន្ដែជនរងគ្រោះភាគច្រើនគឺនៅតែស្ថិតក្រោមកម្ទេចថ្មនៅឡើយ ឬនៅក្នុងតំបន់ជាច្រើនទៀតដែលក្រុមសង្រ្គោះមិនអាចចូលដល់៕