ស្ថានទូតជប៉ុន រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ការិយាល័យទំនាក់ទំនងភ្នំពេញ នៃមូលនិធិជប៉ុន បានរៀបចំនូវមហោស្រពីហ្សូណាជប៉ុន-កម្ពុជា លើកទី១៣ ដែលជាកម្មវិធីវប្បធម៌ដ៏ធំមួយ ប្រព្រឹត្តទីចាប់ពីថ្ងៃទី ២២-២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅ CJCC ។ ពិធីបើកមហោស្រពធ្វើឡើងនារាត្រីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហង់ ជួនណារ៉ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា ។
កម្មវិធីមហោស្រពគីហ្សូណា គឺជាព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ដ៏ធំរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា។ ក្នុងរយៈពេល ៤ ថ្ងៃ នៃកម្មវិធី នឹងបង្ហាញនូវទម្រង់សិល្បៈ វប្បធម៌ ប្រពៃណី ជាច្រើនរវាងប្រទេសទាំង២ ដោយក្នុងនោះ មានទាំងម្ហូបអាហារ សម្លៀកបំពាក់ ចម្រៀង របាំ តន្រ្តី ភាសា អក្សរសាស្ត្រ ជាដើម៕



