សមាជិកគណបក្សប្រជាជនកម្ពុជាស្រុកស្រែអំបិល ១៥០០នាក់ ដង្ហែក្បួន​បិទយុទ្ធនាការ​ឃោសនាបោះឆ្នោតជ្រើសតំណាងសមាជិកព្រឹទ្ធសភា

2024/02/23 04:17:34 pm        323

កោះកុង៖ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកស្រែអំបិល ហែរក្បួន​បិទ​យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

កម្មវិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ឈិត សុខុន អនុ​ប្រធាន​ក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជានៃភូមិភាគទី៧ ឯកឧត្តម ដុំ យុហៀន អនុប្រធាន​ការងារ​គណបក្ស​ចុះ​មូកដ្ឋាន​ស្រុក​ស្រែអំបិល និងឯកឧត្តម សោម សិទ្ធិរម្យ តំណាងឯកឧត្តម ផន ណារ៉ា ប្រធាន​ក្រុម​ការងារ​គណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកស្រែអំបិល។

លោក ជា ច័ន្ទកញ្ញា ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្រែអំបិល ថ្លែងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ថា ស្ថានភាពនៃយុទ្ធនាការឃោសនាប៉ុន្មានមកនេះ គឺប្រព្រឹត្ត​ដោយ​សន្តិសុខ​សណ្តាប់​ធ្នាប់​ល្អ​ប្រសើរ គ្មានបាតុភាពអាក្រក់ ឬការកំរាមគំហែង​ពី​បណ្តាគ​ណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

លោក ជា ច័ន្ទកញ្ញា បន្ថែមទៀតថា សម្រាប់ថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានសមាជិក សមាជិកា​បក្ស​ម​ក​ពី​ឃុំ​ចំនួន​៦ ប្រមាណ១៥០០នាក់ រថយន្តតូច១៥១គ្រឿង រថយន្តធំ២៣គ្រឿង និងម៉ូតូ​២១១​គ្រឿង​ចូល​រួម​ដង្ហែក្បូនបិទយុទ្ធនាការថ្ងៃនេះ។ ដោយឡែកមានមធ្យោបាយទៅបោះឆ្នោត អាហារ និងកាត្រឡប់​ពី​មណ្ឌល​បោះឆ្នោត​ជូន​អង្គ​បោះឆ្នោត​រួច​រាល់ហើយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។

គួរជម្រាបថា មូលដ្ឋានស្រុកស្រែអំបិល ដង្ហែក្បួនបិទយុទ្ឋនាការនៅព្រឹកនេះ រីឯតាម​បណ្តា​ក្រុង​ស្រុក​ចំនួន៦ផ្សេងទៀតនឹងបិទយុទ្ធនាការពេលរសៀល៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        8
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        107
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm