អាមេរិក៖ អភិបាលក្រុងញូវយ៉ក លោក Andrew Cuomo កាលពីថ្ងៃអង្គារបានចេញបទបញ្ជា ប្រតិបត្តិដំបូង នៅក្នុងប្រទេសដែលប្រកាសអំពីអំពើហិង្សាដោយកាំភ្លើង នៅក្នុងទីក្រុងញូវយ៉កជាភាពអាសន្ននៃគ្រោះមហន្តរាយ។

លោក Cuomo បានសាទរចំពោះបទបញ្ជានេះ ជាជំហានដំបូងនៅក្នុងផែនការដ៏ទូលំទូលាយមួយ មានគោលបំណងដោះស្រាយការកើនឡើង នូវអំពើហិង្សាដោយកាំភ្លើងនៅទូទាំងរដ្ឋ។ លោកបានធ្វើសេចក្តីប្រកាសនៅមហាវិទ្យាល័យតុលាការព្រហ្មទណ្ឌ John Jay ក្នុងទីក្រុងញូវយ៉ក។ អភិបាលក្រុងនិយាយថា ស្ថានភាពគ្រោះអាសន្ននៃគ្រោះមហន្តរាយនឹងអនុញ្ញាត ឱ្យរដ្ឋដោះស្រាយវិបត្តិអំពើហិង្សាដោយកាំភ្លើង ដោយជំរុញថវិកា និងធនធានដល់សហគមន៍។ ការប្រកាសរបស់លោក Cuomo ធ្វើឡើងនៅពេលដែលទីក្រុងញូវយ៉ក និងប្រទេសនេះ ព្យាយាមទប់ស្កាត់ការកើនឡើងនៃអំពើហិង្សាដោយកាំភ្លើង។
លោកបាននិយាយថា មនុស្សជាង ៥០នាក់បានស្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារកាលពីថ្ងៃទី៤ ខែកក្កដា ហើយអំពើហិង្សាដោយកាំភ្លើង ត្រូវបានចាត់ទុកជាវិបត្តិសុខភាពសាធារណៈ។ លោកបាននិយាយថា វាធ្ងន់ធ្ងរណាស់នៅពេលដែលអ្នកក្រឡេកមើលតួលេខថ្មីៗ ដែលមនុស្សជាច្រើនបានស្លាប់ដោយអំពើហិង្សាដោយកាំភ្លើង ច្រើនជាងស្លាប់ដោយវីរុស Covid-19។ វាជាភាពអាសន្ន ហើយលោកចង់អោយប្រជាជនក្នុងរដ្ឋយល់ពីបញ្ហានេះ៕
អត្ថបទ៖ ប៊ុនថន