ក្រសួងសុខាភិបាលកូរ៉េខាងត្បូង បាននិយាយថា ប្រទេសនេះបានដំឡើងកម្រិតវិបត្តិសុខភាពដល់ចំណុចធ្ងន់ធ្ងរខ្លាំង នៅព្រឹកថ្ងៃសុក្រទី២៣កុម្ភៈនេះ បន្ទាប់ពីក្រុមវេជ្ជបណ្ឌិតរាប់ពាន់នាក់បានដើរចេញពីការងារនៅសប្ដាហ៍នេះ តវ៉ាប្រឆាំងផែនការរដ្ឋាភិបាលក្នុងការបង្កើនចំនួននិស្សិតចូលរៀនសាលាពេទ្យ។

លោកនាយករដ្ឋមន្ត្រី បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ប្រទេសកូរ៉េខាងត្បូងនឹងបង្កើនការប្រើប្រាស់មន្ទីរពេទ្យរដ្ឋជាអតិបរមាឆ្លើយបតទៅនឹងការសម្ពាធចេះតែកើនឡើងលើប្រព័ន្ធវេជ្ជសាស្ត្រ បន្ទាប់ពីការដើរចេញដ៏ធំរបស់ក្រុមវេជ្ជបណ្ឌិត។

ការតវ៉ាស្ទើរតែជិត២ភាគ៣របស់ក្រុមវេជ្ជបណ្ឌិតក្មេងៗរបស់ប្រទេសនេះ បានបង្ខំឲ្យមន្ទីរពេទ្យនានាទុកអ្នកជំងឺចោល និងលុបចោលនិតិវិធីផ្សេងៗ ដែលបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងបន្ថែមអំពីការរំខានដល់ប្រព័ន្ធវេជ្ជសាស្ត្រ ប្រសិនបើជម្លោះនេះបន្តអូសបន្លាយ។
លោកនាយករដ្ឋមន្ត្រី ហានឌុកស៊ូ (Han Duck-soo) បាននិយាយនៅកិច្ចប្រជុំគ្រប់គ្រងគ្រោះមហន្តរាយថា កិច្ចសហប្រតិបត្តិការរបស់ស្ថាប័នវេជ្ជសាស្ត្ររដ្ឋនឹងត្រូវបង្កើនកម្រិតជាអតិបរមា។

លោកបានបន្ថែមថា មន្ទីរពេទ្យរដ្ឋនានា នឹងត្រូវបន្ថែមម៉ោងការងារ ហើយក៏នឹងត្រូវបើកនៅថ្ងៃចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាកផងដែរ ដែលស្មើនឹងប្រហែល៦៤% នៃចំនួនវេជ្ជបណ្ឌិតចុះកម្មសិក្សានិងអ្នកចុះស្តារទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូង៕