អ៊ុយក្រែន និយាយថា យុគសម័យសន្តិភាពនៅអឺរ៉ុបចប់ហើយ ក្រោយក្រុងអាវឌីវអ៊ីវកាធ្លាក់ចូលដៃរុស្ស៊ី

2024/02/23 05:20:05 pm        166

រុស្ស៊ី បានទទួលជោគជ័យលើដែនដីដ៏សំខាន់លើកដំបូងរបស់ខ្លួន ក្នុងរយៈពេលជាង៩ខែក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន ក្រោយការដណ្ដើមបានទីក្រុងអាវឌីវអ៊ីវកា(Avdiivka)ភាគខាងកើត កាលពីសប្ដាហ៍មុន។

សហគមន៍ដែលធ្លាប់មានប្រជាពលរដ្ឋរស់នៅប្រមាណ៣ម៉ឺននាក់ ត្រូវបានបាត់បង់ ហើយគេកំពុងមានមន្ទិលថាតើនិយោជកក្នុងស្រុក ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈកូកាកូឡាធំបំផុតរបស់អឺរ៉ុបមួយនេះ អាចវិលទៅរកការធ្វើប្រតិបត្តិការឡើងវិញក្នុងពេលឆាប់ៗឬយ៉ាងណា?ប៉ុន្តែការដណ្ដើមបាននេះ បានហុចផលឲ្យលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ទទួលបានឱកាសដ៏អំណោយផលមុនការបោះឆ្នោតដែលលោកប្រឈមនៅក្នុងខែមិនាខាងមុខ។

កងកម្លាំងរុស្ស៊ី បានចាប់ផ្ដើមដាក់សម្ពាធលើកងកម្លាំងការពារជាតិអ៊ុយក្រែនក្នុងភាគខាងកើតកាលពីខែតុលា បន្ទាប់ពីការវាយបកនារដូវក្ដៅយៈពេល៣ខែរបស់អ៊ុយក្រែន បានបញ្ចប់។

ក្នុងអំឡុងការប្រយុទ្ធដ៏ស្វិតស្វាញបំផុតរយៈពេល៤ខែ មេបញ្ជាការកងទ័ពអ៊ុយក្រែនលោក អូឡេកសាន់ឌ័រ តាណាវស្គី (Oleksandr Tarnavskyi) បានប៉ាន់ប្រមាណថា កងទ័ពបានស្លាប់ និងរបួស ចំនួន ៤៧.០០០នាក់ និងបានបាត់បង់រថក្រោះ៣៦៤គ្រឿង ប្រព័ន្ធកាំភ្លើងធំ២៤៨ គ្រឿង រថពាសដែកប្រយុទ្ធចំនួន៧៤៨គ្រឿង និងយន្តហោះ៥គ្រឿង។

ដំណឹងនៃការដួលរលំទីក្រុងនេះ ប្រៀបបាននឹងការទម្លាក់គ្រាប់បែកលើសន្និសីទសន្តិសុខក្រុងម៉ូនីជប្រទេសអាល្លឺម៉ង់ (Munich Security Conference) ជាទីដែលក្រុមសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន បានជួបជុំគ្នាដើម្បីប៉ាន់ប្រមាណលើទស្សនវិស័យដ៏អាប់អួរសម្រាប់ឆ្នាំ២០២៤។

លោកឌីមីត្រូ គូឡេបា (Dmytro Kuleba)រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានប្រាប់ក្រុមមេដឹកនាំទាំងនោះថា យុគសម័យសន្តិភាពក្នុងតំបន់អឺរ៉ុបចប់ហើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        171
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        158
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm