កិច្ចប្រជុំG20៖ ដំណោះស្រាយរដ្ឋពីរ ឆ្លើយតបទៅនឹងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនតែប៉ុណ្ណោះ

2024/02/23 06:54:41 pm        99

រដ្ឋមន្ត្រីប្រេស៊ីលដែលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំ G20 នៅប្រទេសប្រេស៊ីល ស្ទើរតែយល់ព្រមជាឯកច្ឆន្ទ ក្នុងការគាំទ្ររបស់ពួកគេចំពោះដំណោះស្រាយរដ្ឋពីរដែលជាផ្លូវតែមួយគត់ ដើម្បីសន្តិភាពក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ។

រដ្ឋមន្ត្រីការបរទេសប្រេស៊ីលលោក ម៉ៅរ៉ូ វីអេរ៉ា (Mauro Vieira) បាននិយាយនៅពេលបិទកិច្ចប្រជុំរយៈពេលពីរថ្ងៃនោះថា៖«មានការឯកភាពគ្នាជាក់ស្តែងទៅលើដំណោះស្រាយរដ្ឋពីរ ដែលជាដំណោះស្រាយតែមួយគត់ចំពោះជម្លោះនេះ»។

លោកវីអេរ៉ា បាននិយាយថា សមាជិកទាំងអស់នៃក្រុមនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក បានបង្ហាញពីការព្រួយបារម្ភអំពីសង្គ្រាមនៅតំបន់ហ្កាហ្សា និងហានិភ័យនៃជម្លោះ ដែលកំពុងរីករាលដាល នៅមជ្ឈិមបូព៌ា។

លោកបានបញ្ជាក់ថា មានការអំពាវនាវឲ្យមានបទឈប់បាញ់ និងជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្កាហ្សា ខណៈដែលប្រទេស «ជាច្រើន» បានរិះគន់ការវាយលុកយោធារបស់អ៊ីស្រាអែល នៅទីក្រុងរ៉ាហ្វា( Rafah)។

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងរដ្ឋាភិបាលចម្រុះស្តាំនិយមរបស់លោកភាគច្រើន ច្រានចោលការបង្កើតរដ្ឋប៉ាឡេស្ទីន។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោន ជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល នៅតែអះអាងថា ដំណោះស្រាយរដ្ឋពីរ គឺជាមធ្យោបាយតែមួយគត់ ដែលអាចធ្វើទៅបាន ដើម្បីនាំមកនូវសន្តិភាពយូរអង្វែងដល់តំបន់ ប៉ុន្តែបានបដិសេធការអំពាវនាវរបស់បណ្តាប្រទេសមួយចំនួន រួមទាំងប្រទេសប្រេស៊ីលឲ្យមានបទឈប់បាញ់ជាបន្ទាន់មួយនោះ។


អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm