ឯកឧត្ដម កែ គឹមយ៉ាន អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

2024/02/23 07:00:01 pm        169

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ឯកឧត្ដម កែ គឹមយ៉ាន សមាជិក គណៈ អចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ​អម​ដោយ​ក្រុម​ការងារ​គ្រប់​ថ្នាក់​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​យុទ្ធ​នាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយ​មាន​ការ​អញ្ជើញ​ចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភាសមាជិក​ក្រុម​ការងារ​គណបក្ស​ចុះ​មូល​ដ្ឋាន​ខេត្ត​បន្ទាយមានជ័យ។

ជាមួយនឹងការពាំនាំការសួរសុខទុក្ខពីថ្នាក់ដឹកនាំពិសេសសម្តេចតេជោហ៊ុន សែន ប្រធាន​គណបក្ស ក្នុងនាមគណបក្សប្រជាជនកម្ពុជា នាឱកាសនោះឯកឧត្តម កែ គឹមយ៉ាន បាន​ថ្លែង​នូវ​ការ​កោត​សរសើរ ​អរគុណ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រយៈកាល ១៤ថ្ងៃ បានធ្វើសកម្មភាព​ឃោសនា និងផ្សព្វផ្សាយពីសមិទ្ធផល កម្មវិធី គោល​នយោបាយ​នានា​របស់គណបក្សទទួលបាននូវការគាំទ្រ និងសាទរពីសមាជិក សមាជិកា​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត ក៏ដូចជាសមាជិកគណបក្សទាំងអស់នៅទូទាំង​ខេត្ត​បន្ទាយមានជ័យហើយសង្ឃឹមជឿជាក់ថានឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងទទួលបានជ័យជម្នះ​តាម​ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម កែ គឹមយ៉ាន ក៏បានកោតសរសើរ និងវាយត​ម្លៃ​ខ្ពស់​ចំពោះ​អាជ្ញាធរ​ពាក់​ព័ន្ធ​គ្រប់លំដាប់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ ដែល​ខិតខំ​ចូល​រួម​ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងបាន​បង្ក​លក្ខណៈងាយ​ស្រួល​ដល់​គណបក្ស​នយោបាយ​នានា នៅក្នុងរយៈពេល២សប្តាហ៍ នៃយុទ្ធនាការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ និងគោរពដឹងគុណ ស្រឡាញ់ មោទនភាព ចំពោះសមាជិក គណបក្ស និង​ជន​រួមជាតិទាំងអស់ដែលតែងតែផ្ដល់យុត្តិធម៌ ផ្ដល់ជំនឿ និងផ្ដល់​ការ​គាំទ្រ​យ៉ាង​ធំធេង​ចំពោះ​ការ​ដឹកនាំ​របស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់ដំណាក់កាលប្រវត្តិសាស្រ្តរបស់កម្ពុជា រួម​សាមគ្គី​គ្នា​ជាមហាគ្រួសារតែមួយ ដើម្បីសុខដុមនីយកម្មសហគមន៍ និង​អភិវឌ្ឍ​មូល​ដ្ឋាន​នៅ​ក្រោម​ម្លប់​នៃ​សន្តិភាព។

ជាមួយគ្នានេះដែរ ឯកឧត្តម កែ គឹមយ៉ាន បានណែ​នាំ​ឱ្យ​សមាជិក​ទាំងអស់​ត្រូវ​ចូល​រួម​ធានា​សន្តិសុខ និងសុវត្ថិភាព១០០ភាគរយ គ្មាន​អំ​ពើ​ហិង្សា ឬបាតុភាពនានា ដែលរារាំង​ឬ​បំផ្លាញ​ការ​បោះ​​ឆ្នោតដោយសហការ​ល្អ​ជាមួយនឹង​ គ.ជ.ប របស់ខេត្ត និងអាជ្ញាធរមូលដ្ឋាន​ពាក់ព័ន្ធ​ឲ្យ​បាន​ម៉ត់ចត់ អង្គបោះឆ្នោតត្រូវថែទាំសុខភាព ត្រៀម​ឯកសារ សម្រាប់​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមានលេខរៀងទី១ទាំងអស់គ្នានៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បី​បន្តបម្រើប្រជាពលរដ្ឋ និង​អភិវឌ្ឍ​ខេត្ត​បន្ទាយមានជ័យ​ឲ្យ​បាន​កាន់​តែ​រីក​ចម្រើន​ឥត​ឈប់​ឈរ​ថែម​ទៀតតាមកម្មវិធីនយោបាយ ផែនការដាក់ចេញ៕​ អត្ថបទ​ រូបភាព​ រឿង​ ចន្ទ្រា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm