សហរដ្ឋអាមេរិក ព្រមានអ៊ីរ៉ង់ ប្រឆាំងនឹងការផ្តល់មីស៊ីលបាលិស្ទិកឱ្យរុស្ស៊ី

2024/02/23 07:04:18 pm        182

រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ (២២ កុម្ភៈ) បានព្រមានអ៊ីរ៉ង់ អំពីការឆ្លើយតប «យ៉ាងឆាប់រហ័ស និងធ្ងន់ធ្ងរ» ពីសហគមន៍អន្តរជាតិ ប្រសិនបើទីក្រុងតេអេរ៉ង់ ផ្តល់មីស៊ីលបាលិស្ទិកដល់ប្រទេសរុស្ស៊ី បន្ទាប់ពីសារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីដើមសប្តាហ៍នេះថា សាធារណរដ្ឋអ៊ីស្លាមមួយនេះបានដឹកជញ្ជូនអាវុធដ៏មានឥទ្ធិពលទៅកាន់ទីក្រុងមូស្គូ។

ថ្លែងនៅក្នុងសន្និសីទអនឡាញខ្លីជាមួយអ្នកយកព័ត៌មាន អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន លោក ចន ឃឺបប៊ី (John Kirby) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មិនទាន់មើលឃើញការបញ្ជាក់ថាមីស៊ីលទាំងនោះបានបញ្ជូនពីអ៊ីរ៉ង់ ទៅកាន់ប្រទេសរុស្ស៊ី នៅឡើយទេ។

លោក ឃឺបប៊ី បានបន្ថែមថា «ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដែលកំពុងបន្តរបស់អ៊ីរ៉ង់ ចំពោះសង្គ្រាមដ៏ឃោរឃៅរបស់រុស្ស៊ី យើងនឹងដាក់ទណ្ឌកម្មបន្ថែមលើអ៊ីរ៉ង់ ហើយយើងត្រៀមខ្លួនក្នុងការបន្តដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ ប្រសិនបើអ៊ីរ៉ង់ លក់មីស៊ីលបាលិស្ទិកទៅឱ្យរុស្ស៊ីពិតមែន»។

សារព័ត៌មានរ៉យទ័របានរាយការណ៍ផ្តាច់មុខកាលពីថ្ងៃពុធថា អ៊ីរ៉ង់បានផ្តល់ឲ្យរុស្ស៊ីនូវមីស៊ីលបាលិស្ទិកបាញ់ពីផ្ទៃដីទៅផ្ទៃដី ឬបាញ់ពីផ្ទៃដីទៅសមុទ្រដ៏មានអានុភាពជាច្រើនគ្រាប់ ដោយដកស្រង់ប្រភពចំនួនប្រាំមួយ ដែលប្រភពមួយក្នុងចំណោមនោះបាននិយាយថា អ៊ីរ៉ង់បានផ្តល់មីស៊ីលប្រហែល ៤០០ គ្រាប់ឱ្យរុស្ស៊ី ដោយនេះជាសកម្មភាពដែលបង្ហាញពីកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ៕


អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm