មន្រ្តីនគរបាល ​ចេញ​ចូល​អគ្គស្នងការដ្ឋាននគរបាលជាតិ ​និង​ត្រូវធ្វើ​តេស្តិ៍រហ័ស (Rapid Test)

2021/07/07 10:44:17 pm        401

ភ្នំពេញ ៖ ចាប់ពីសប្ដាហ៍នេះតទៅ រាល់មន្ត្រីនគរបាលដែលមានភារកិច្ចចេញ-ចូលបំពេញភារកិច្ច ក្នុង​បរិវេណ​អគ្គស្នងការដ្ឋាននគរបាលជាតិ ​នឹងត្រូវយកសំណាកធ្វើតេស្តរហ័ស​ (Rapid Test) មួយ​សប្តាហ៍ម្តង ​ដើម្បីចូលរួមបង្ការ ​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ការអនុវត្តរៀងរាល់មួយសប្តាហ៍ម្តង ទៅលើមន្រ្តីនគរបាល ដែលមានភារកិច្ចចេញ-ចូល​បំពេញ​ភារកិច្ច ក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិនេះ ធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង​សម្តេចក្រឡាហោម ស ខេង ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការយកចិត្តទុកដាក់ចំពោះ​សុខុមាលភាព​របស់​មន្រ្តី​នគរបាលជាតិ ​ដូចជា​ការចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង​ និងកាត់ផ្តាច់ការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងសហគមន៍ ។

នៅកន្លែង​បញ្ជរ​យកសំណាកធ្វើតេស្តិ៍ នៅព្រឹកថ្ងៃទី៧ កក្កដានេះ នៅក្នុងបរិវេណអគ្គស្នង​ការដ្ឋាន​នគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ​ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានក្រើន​រំលឹក និង​ជំរុញ​ស្មារតី​ចំពោះ​កងកម្លាំងនគរបាលជាតិ​ដែលមានភារកិច្ចបំពេញការងារប្រចាំ​ថ្ងៃ​តាមការចាត់តាំងរបស់អង្គភាព ត្រូវចូលរួមគោរព​ និងអនុវត្តការយកសំណាកធ្វើតេស្តរហ័សនេះ តាម​គោលការណ៍​ណែនាំ​របស់ថ្នាក់ដឹកនាំ​អគ្គស្នងដ្ឋានការនគរបាលជាតិ និងសូមកុំមាន​ការ​ព្រួយ​បារម្ភភ័យ​ខ្លាច​ចំពោះការយក​សំណាក​ធ្វើតេស្តនេះ ​ឯកឧត្តម បានថ្លែងថា បើ​ចៃដន្យ​មន្ត្រីណាម្នាក់​វិជ្ជមានកូវីដ-១៩ អង្គភាព​អាចពិនិត្យលទ្ធភាពជួយអន្តរាគមន៍​ដោះស្រាយ ​បញ្ជូនទៅសង្គ្រោះ និង​ពិនិត្យព្យាបាល​បានទាន់ពេលវេលា​ ព្រមទាំងមានវិធានការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលពីមន្ត្រី​ម្នាក់​ទៅ​មន្ត្រី​ម្នាក់​ទៀត​នៅកន្លែងធ្វើការបានទាន់ពេលវេលាផងដែរ។

​ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានរំលឹក​ដល់មន្ត្រីនគរបាលទាំងអស់ ដែលមានភារកិច្ចមក​បំពេញការងារនៅតាមអង្គភាព សូមម្ចាស់ការខ្ពស់ក្នុងការ​អនុវត្តវិធានការ​ណែនាំ​នានា​របស់ក្រសួងសុខាភិបាល និង​ចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់តាមខ្លឹម​សារណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល គឺ ៣ការពារ និង ៣កុំ។

សូមជម្រាបថា ចំពោះមន្ត្រីនគរបាលដែលពិនិត្យឃើញវិជ្ជមានមេរោគកូវីដ-១៩ តាមរយៈការយក​សំណាក់​ធ្វើតេស្ត​រហ័សនេះ ត្រូវបាន​បញ្ជូនទៅធ្វើ PCR តេស្ត ដើម្បីផ្ទៀងផ្ទាត់លទ្ធផល និងបញ្ជូនទៅ​សម្រាក​ព្យាបាលនៅទីកន្លែងដែលបានកំណត់៕

អត្ថបទ បាន ចក់ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm