មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងផ្តល់ប្រាក់ចំនួន៨៨០ លានដុល្លារដល់អ៊ុយក្រែនក្នុងដំណាក់កាលទីបីនៃកញ្ចប់ជំនួយចំនួន១៥.៦ ពាន់លានដុល្លារដែលត្រូវបានអនុម័តកាលពីឆ្នាំមុននៅពេលដែលទីក្រុង Kyiv ប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី។

ជំនួយដែលបានប្រកាសជិតពីរឆ្នាំមកដល់បច្ចុប្បន្ន បន្ទាប់ពីកម្លាំងរុស្ស៊ីបាន បញ្ជូនកងទ័ពឆ្លងព្រំដែនចូលអ៊ុយក្រែន នៅតែត្រូវបានអនុម័តដោយក្រុមប្រឹក្សាប្រតិបត្តិរបស់ IMF។

លោក ហ្កាវីន ក្រេ(Gavin Gray) ប្រធានប្រតិបត្តិ IMF ដែលបានជួបជាមួយមន្ត្រីអ៊ុយក្រែននៅទីក្រុង វ៉ាសូវី (Warsaw) នាពេលថ្មីៗនេះបាននិយាយថា ការអនុវត្តក្រោមកម្មវិធីនេះ មានភាពរឹងមាំ ទោះបីជាមានបញ្ហាប្រឈមនៃសង្រ្គាមក៏ដោយ ។

ក្រុមនេះបានវាយតម្លៃគោលដៅដែលបានបង្កើតឡើងកាលពីមួយឆ្នាំមុន នៅពេលដែលកញ្ចប់ជំនួយរយៈពេល ៤ ឆ្នាំត្រូវបានអនុម័ត។
លោក ក្រេ បាននិយាយថាក្រុមអាជ្ញាធរបានបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការអនុវត្តនបរិមាណទាំងអស់ ដោយមានការខកខានតិចតួចលើប្រាក់ចំណូលពន្ធដោយសារការបិទព្រំដែន និងស្តង់ដាររចនាសម្ព័ន្ធទាំងបួន ដោយសារការពិនិត្យឡើងវិញ។
មូលនិធិ IMF បាននិយាយថា អ៊ុយក្រែន នឹងត្រូវការប្រាក់ ៤៨៦ ពាន់លានដុល្លារដើម្បីកសាងប្រទេសឡើងវិញពីការបំផ្លិចបំផ្លាញដោយសារសង្គ្រាម២ឆ្នាំមកនេះ ៕