ឯកឧត្តម សុខ ពុទ្ធិវុធ អំពាវនាវអង្គបោះឆ្នោតសមាជិកព្រឹទ្ធសភាទៅចូលរួម និង​បោះឆ្នោតគាំទ្រ ជូនគណបក្សប្រជាជនអោយបានគ្រប់ៗគ្នា

2024/02/23 07:39:44 pm        217

តាកែវ៖ នៅក្នុងឱកាសអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា  នីតិកាលទី៥ សម្រាប់មណ្ឌលភូមិភាគទី៥​ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅ​ក្នុង​ស្រុក​ទ្រាំង ខេត្តតាកែវ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាល​គណបក្ស​ប្រជាជន​ក​ម្ពុជា និង​ជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំងបានធ្វើការអំពាវនាវ​ដល់​ក្រុ​មប្រឹក្សាឃុំសង្កាត់ចំនួន ៧៧រូប នៃឃុំទាំ១៤ ​​ក្នុងដំណែង​របស់គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុ​ងស្រុកទ្រាំង សូមនាំគ្នាទៅចូលរួម​បោះឆ្នោត​នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខអោយបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

 

ឯកឧត្តម សុខ ពុទ្ធិវុធ បានមានប្រសាសន៍បន្តថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិ​កាល​ទី៥ សម្រាប់គណបក្សប្រជាជនកម្ពុជា បេក្ខភាពប្រធានព្រឹទ្ធសភាគឺសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជាអតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានដឹកនាំប្រទេស​កម្ពុជា​​អស់រយៈពេលជាង៣០ឆ្នាំ ឲ្យមានសុខសន្ដិភាពពេញលេញ មានការអភិវឌ្ឍន៍​រីក​ចម្រើន​ឥត​​ឈប់​ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះនៅ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​មាន​ន័យ​ថា​សម្ដេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធសភា ហើយ​ព្រឹទ្ធសភា​ដែល​ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងបន្តកិច្ចខឹតខំប្រឹងប្រែងការពារ បំរើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ និងបន្តអភិវឌ្ឍន៍​ប្រទេសអោយកាន់តែរីកចម្រើនថែមទៀត។

ជាមួយគ្នានោះដែរឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង សហប្រធានក្រុម​ការងារគណបក្សចុះ​មូលដ្ឋាន​ស្រុក​ទ្រាំង ក៏បានមានប្រសាសន៍ណែនាំដល់ ក្រុមប្រឹក្សាឃុំដែល​ជាអង្គបោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ទាំងអស់​ត្រូវ​ត្រៀម​ឯកសារ​មួយ​ចំនួន​ដែល​មាន​សុពលភាព ឬ​ប័ណ្ណ​សម្គាល់​ខ្លួន​ជា​​ក្រុ​ម​ប្រឹក្សា​ឃុំសង្កាត់ដើម្បីអាចបំរើអោយការបោះឆ្នោតបាន និងជៀសវាងកា​រ​ខកខាន ឬ​ភ្លេច​​យ​កឯក​សារ​បញ្ជាក់អត្តសញ្ញាណរបស់ខ្លួននៅថ្ងៃបោះឆ្នោត៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm