ប្រមុខ MSF រិះគន់អាមេរិកនៅ UN ដោយនិយាយថា កុមារហ្កាហ្សា រងគ្រោះទាំងផ្លូវកាយ និងផ្លូវចិត្ត

2024/02/23 07:56:07 pm        179

ប្រធានអង្គការ វេជ្ជបណ្ឌិតគ្មានព្រំដែន (MSF) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ (២២ កុម្ភៈ) ថាក្រុមវេជ្ជសាស្រ្តនៅតំបន់ហ្កាហ្សាស្ទ្រីប បានបង្កើតអក្សរកាត់ថ្មីមួយគឺ WCNSF ដែលមានន័យថា «កុមាររងរបួស និងគ្មានគ្រួសារនៅរស់រានមានជីវិតទេ»។

អគ្គលេខាធិការអន្តរជាតិរបស់អង្គការ MSF លោក គ្រីសស្តូហ្វឺ ឡុកយៀ (Christopher Lockyear) បានប្រាប់ក្រុមប្រឹក្សាដែលមានសមាជិក ១៥ រដ្ឋនេះថា «កុមារដែលរួចរស់ជីវិតពីសង្រ្គាមនេះ នឹងមិនត្រឹមតែទទួលនូវរបួសផ្លូវចិត្តដែលអាចមើលឃើញប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏រងរបួសផ្លូវកាយយ៉ាងធ្ងន់ធ្ងរផងដែរ»។

លោក ឡុកយៀ បានថ្កោលទោសសហរដ្ឋអាមេរិក ដោយនិយាយថាលោកមិននឹកស្មាននោះទេថាអាមេរិកបានប្រើអំណាចវ៉េតូម្តងហើយម្តងទៀតដើម្បីរារាំងក្រុមប្រឹក្សាពីការទាមទារបទឈប់បាញ់មនុស្សធម៌ភ្លាមៗនៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅតំបន់ហ្កាហ្សា។

ប្រធានអង្គការ MSF រូបនេះបន្ថែមថា «ការរត់ភៀសខ្លួនម្តងហើយម្តងទៀត ការភ័យខ្លាចឥតឈប់ឈរ និងការមើលឃើញសមាជិកគ្រួសារបានបាត់បង់ជីវិតនៅចំពោះមុខពួកគេ បង្កជារបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ហើយបញ្ហាទាំងនេះបានធ្វើឱ្យកុមារអាយុត្រឹមតែ ៥ ឆ្នាំ អាចប្រាប់យើងបានថាពួកគេចង់ស្លាប់វិញប្រសើរជាង»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm