អូស្ត្រាលី ចេញការព្រមានជាថ្មីឲ្យជម្លៀសពលរដ្ឋ ខណៈចំហេះព្រៃគំរាមកំហែងទីក្រុងតូចៗ កាន់តែច្រើន

2024/02/23 08:08:50 pm        135

អូស្ត្រាលីបានចេញការព្រមានជាថ្មី នៅថ្ងៃសុក្រទី២៣សប្ដាហ៍នេះ ចំពោះទីក្រុងតូចៗរាប់សិបកន្លែងនៅជាយប្រទេស ខណៈក្រុមអ្នកពន្លត់អគ្គិភ័យប្រហែល១ពាន់នាក់ បានប្រឹងប្រែងពន្លត់អណ្ដាតភ្លើងនៅក្នុងរដ្ឋវីកតូរីយ៉ា (Victoria) ដែលត្រូវបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ សម្លាប់បសុសត្វ និងកំពុងគំរាមកំហែងរាលដាលចូលដល់ទីក្រុងតូចៗកាន់តែច្រើន ។

កាលពីថ្ងៃព្រហស្បតិ៍ ទី២២កុម្ភៈ មនុស្សជាង២ពាន់នាក់ បានចាកចេញពីទីក្រុងនានាក្នុងភាគខាងលិចរដ្ឋវីកតូរីយ៉ា បន្ទាប់ពីមានបញ្ជាឲ្យប្រជាពលរដ្ឋជម្លៀសចេញជាបន្ទាន់ ខណៈតំបន់ទាំងនោះនៅតែមានសុវត្ថិភាពនៅឡើយ ហើយបានធ្វើដំណើរទៅកាន់ភាគខាងកើតទីប្រជុំបាឡារ៉ាត( Ballarat ស្ថិតនៅចម្ងាយ៩៥គីឡូម៉ែត្រពីភាគខាងលិចក្រុងមេលប៊ន( Melbourne)។

ដោយទទួលបានជំនួយពីយន្តហោះជាង៥០គ្រឿងបន្ថែមទៀត ក្រុមអ្នកពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់អណ្ដាតភ្លើងដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅថ្ងៃសុក្រនេះ។

មានក្ដីរំពឹងថា ការបោកបក់កម្លាំងខ្យល់ខ្លាំងហួសពីការរំពឹងទុក នឹងជំរុញឲ្យអណ្ដាតភ្លើងរាលដាលកាន់តែលឿន និងជិតទីក្រុងតូចៗនានា ខណៈដែលក្រុមអ្នកសង្រ្គោះបន្ទាន់ បានជំរុញឲ្យស្នាក់នៅក្នុងផ្ទះ ប្រសិនបើ មិនអាចចាកចេញបាន។

ផ្ទៃដីដ៏ធំនៃរដ្ឋនេះ ត្រូវបានដាក់ក្នុងគ្រាអាសន្ន ដោយសារចំហេះព្រៃ ហើយមន្ទីរឧតុនិយមកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ បានចេញការព្រមានដ៏គ្រោះថ្នាក់សម្រាប់សង្កាត់មួយចំនួនដោយសារតែអាកាសធាតុក្ដៅ ខ្យល់ស្ងួត និងអាចមានផ្គររន្ទះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm