ក្រសួងអប់រំ ចុះសិក្សាពីបេក្ខភាពសាលារៀនដែលអាចផ្លាស់ទៅជាសាលារៀនជំនាន់ថ្មី

2024/02/23 08:10:53 pm        363

ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្ដើមចុះសិក្សាស្វែងយល់ពីបេក្ខភាពសាលារៀន ដែល​មាន​អាទិភាព​កែប្រែ​ទៅជាសាលារៀនជំនាន់ថ្មី។ ខណៈបច្ចុប្បន្ន​បេក្ខភាព​សាលារៀន​ដែល​​អាចប្រែ​ទៅ​ជា​សាលារៀន​ជំនាន់​ថ្មីមានចំនួន ៨ ក្នុងនោះសាលារៀនជំនាន់ថ្មី​កំពុង​ដំណើរ​ការ​មាន​ចំនួន​១៣​សាលា។​ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តម អ៊ុម រម្យណី បានដឹកនាំ​ក្រុមការងារ​ជំនាញ​ចុះ​សិក្សា​ស្វែង​យល់​ពី​បេក្ខភាព​សាលា​រៀន​ដែល​មាន​អាទិភាពប្រែខ្លួនទៅជាសាលារៀនជំនាន់ថ្មី។ កិច្ចការនេះ​ក្រុម​ការងារ​ក្រសួង​អប់រំ​ចុះ​ទៅ​ទីតាំង​សាលា​រៀនដោយផ្ទាល់ ដើម្បីពិនិត្យមើលដំណើរការសិក្សា ជួបជាមួយសិស្ស និង​សិក្សា​បន្ថែម​ផ្ដល់​ដំបូន្មានជូនគណៈគ្រប់គ្រងសាលា។

ជាក់ស្ដែងនៅថ្ងៃទី ២២ ខែកុម្ភៈម្សិលម៉ិញនេះ ឯកឧត្តម អ៊ុម រម្យណី បានដឹកនាំ​ក្រុម​ការងារ​ចុះ​ទៅ​សិ​​ក្សាស្វែងយល់នៅវិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ដែល​ស្ថិត​នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល។ ក្រោយបញ្ចប់ការសិក្សាស្វែងយល់ពីសាលារួចរាល់ ឯកឧត្តម​បានកោតសសើរចំពោះសមិទ្ធផល ដែលសាលាសម្រេចបាន ពិសេស​គឺ​ការ​រៀបចំ​កាល​វិភាគ​សិក្សា វិន័យ និងលទ្ធផលរបស់សិស្សចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុង​រយៈពេលប៉ុន្មានឆ្នាំមកនេះ។

ឯកឧត្តមមើលឃើញថា វិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដើមឫស មាន​លក្ខណៈ​សម្បត្តិ​ស្ទើរតែ​គ្រប់គ្រាន់ជាសាលារៀនជំនាន់ថ្មី។ យ៉ាងណាម៉ិញក្រសួងរង់​ចាំការ​ទទួល​យក​របស់​សាលា និងត្រូវសិក្សាលម្អិតបន្ថែមទៀត។ ឯកឧត្តមបញ្ជាក់ថា ការក្លាយខ្លួន​ទៅ​ជា​សាលា​រៀន​ជំនាន់ថ្មី គឺផ្ដល់ជាផលប្រយោជន៍ជាធំដល់សាលា។

គួរបញ្ជាក់ថា វិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ជាវិទ្យាល័យ​ទើប​បង្កើត​ថ្មី ដែលទើបមានសិស្សចូលរួមប្រឡងបាក់ឌុបកាលពីឆ្នាំ២០១៧។ សាលារៀន​នេះ​បច្ចុប្បន្ន​តម្រូវ​ឱ្យសិស្សរៀនទាំងពីរវេន និងមិនអនុញ្ញាតឱ្យបង្រៀនគួរជាដាច់ខាត។ ជា​សមិទ្ធ​ផល​ធំ​របស់​សាលា គឺលទ្ធផលប្រឡងបាក់ឌុបនៅឆ្នាំ ២០១៧ រហូតដល់ឆ្នាំ ២០២៣ គឺមាន​សិស្ស​ប្រឡង​ធ្លាក់​ចំនួន ២នាក់ប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់លោក សឿង រដ្ឋា ជា​នាយក​សាលា​។

ក្នុង​នាមជាគណៈគ្រប់គ្រងសាលា សឿង រដ្ឋា បង្ហាញក្ដី​សប្បាយ​រីករាយ​ដែល​មន្ត្រី​ជំនាញ​ក្រសួង​អប់រំ​ ចុះសិក្សា​ស្វែង​យល់​សាលា​របស់​លោក​ជា​បេក្ខភាព​មួយ​ដើម្បី​ប្រែក្លាយ​ជា​សាលា​រៀន​ជំនា​ន់​ថ្មី​។​ ជុំវិញការងារនេះលោកនឹងពិក្សាលម្អិតជាមួយគ្រូបង្រៀន ក៏ដូចជាសហគមន៍ ដើម្បី​មាន​ការ​ឯកភាព​រួមគ្នា​។

សូមជម្រាបថា សាលារៀនជំនាន់ថ្មី គឺជាកំណែទម្រង់ជោគជ័យមួយរបស់ក្រសួងអប់រំ យុវជន និង​កីឡា។ សាលារៀនជំនាន់ថ្មី ផ្តោតសំខាន់លើ STEM គឺវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យា​។ សាលារៀនជំនាន់ថ្មី ត្រូវមានស្វ័យភាព ស្តង់ដាវិជ្ជាជីវៈខ្ពស់ គណនេយ្យភាព នវា​នុវត្តន៍ និងការបែងចែកធនធាន៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm