យានអវកាស ដែលត្រូវបានសាងសង់ និងហោះហើរដោយក្រុមហ៊ុន អ៊ីនធូអ៊ីធីវ ម៉ាស៊ីនស៍ (Intuitive Machines) ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ (Texas) របស់សហរដ្ឋអាមេរិក បានចុះចតនៅជិតប៉ូលខាងត្បូងរបស់ឋានព្រះចន្ទ កាលពីថ្ងៃព្រហស្បតិ៍ (២២ កុម្ភៈ) ដែលជាការចុះចតលើកដំបូងរបស់សហរដ្ឋអាមេរិក លើផ្ទៃព្រះចន្ទក្នុងរយៈពេលជាងកន្លះសតវត្ស និងជាចុះចតលើកដំបូងដែលមិនធ្លាប់មានដោយវិស័យឯកជន។

អង្គការណាសា (NASA) ដែលមានឧបករណ៍ស្រាវជ្រាវជាច្រើននៅលើយាននោះ បានសាទរការចុះចតនេះថាជាសមិទ្ធិផលដ៏សំខាន់មួយនៅក្នុងគោលដៅរបស់ខ្លួនក្នុងការបញ្ជូនក្រុមយានអវកាសហោះហើរពាណិជ្ជកម្មក្នុងបេសកកម្មរុករកវិទ្យាសាស្ត្រទៅកាន់ឋានព្រះចន្ទ មុនពេលការវិលត្រឡប់ដែលបានគ្រោងទុកនៃអវកាសយានិកនៅទីនោះនៅចុងទសវត្សរ៍នេះ។

ប៉ុន្តែបញ្ហាបណ្ដាញទំនាក់ទំនងដំបូងបន្ទាប់ពីការចុះចតកាលពីថ្ងៃព្រហស្បតិ៍នោះ បានចោទជាសំណួរថាតើយានអាវកាសនេះអាចត្រូវបង្អាក់សមត្ថភាព ឬជួបឧបសគ្គក្នុងមធ្យោបាយណាមួយឬយ៉ាងណា។
ក្រុមហ៊ុន ណាសា និងអ្នកអត្ថាធិប្បាយក្នុងការផ្សាយផ្ទាល់នៃបេសកកម្មអវកាសនេះបាននិយាយ យានចុះចតរូបយន្ត ដែលមានជើងប្រាំមួយ និងត្រូវគេដាក់ឈ្មោះថា «អូឌីសសើស» (Odysseus) នោះបានចុះចតនៅម៉ោងប្រហែល ៦:២៣ ល្ងាច (ម៉ោងសកល) នៅជិតប៉ូលខាងត្បូងនៃឋានព្រះចន្ទ៕