នគរបាលប្រទេសបារាំង និងបែលហ្សិក បាននិយាយថា ទីភ្នាក់ងារសហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ (Europol) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បណ្តាញរត់ពន្ធជនអន្តោប្រវេសន៍ធំបំផុតមួយឆ្លងកាត់ព្រែកជីកអង់គ្លេស ត្រូវបានបំផ្លាញនឹងបានចាប់ខ្លួនមនុស្ស ១៩នាក់នៅក្នុងប្រទេសអាល្លឺម៉ង់ រួមទាំងអ្នកដឹកនាំ និងអ្នករៀបចំ ចំនួន ៤ នាក់ ។

ជនសង្ស័យក្នុងការស៊ើបអង្កេត ដែលបានចាប់ផ្តើមនៅចុងឆ្នាំ ២០២២ បានរៀបចំការទិញ ស្តុកទុក និងដឹកជញ្ជូនទូកកៅស៊ូ ដែលភាគច្រើនមានប្រភពមកពីប្រទេសចិន ដែលពួកគេធ្លាប់រត់ពន្ធជនអន្តោប្រវេសន៍ ពីឆ្នេរសមុទ្រ នៅក្បែរទីក្រុង Calais របស់ប្រទេសបារាំង ឆ្ពោះទៅកាន់ចក្រភពអង់គ្លេស។

ទីភ្នាក់ងារសហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ (Europol) បាននិយាយថា ជាមធ្យម ក្រុមជនអន្ធពាល ដាក់ជនអន្តោប្រវេសន៍ចំនួន៥០ នាក់ នៅក្នុងទូកដែលអាចផ្ទុកអ្នកដំណើរអតិបរមា ត្រឹមតែ ១០ នាក់ ដោយទារប្រាក់ចន្លោះពី ១.០០០ទៅ៣.០០០ អឺរ៉ូ ឬ ១.០៨១ ទៅ ៣.២៤២ ដុល្លារ សម្រាប់ជនអន្តោប្រវេសន៍ម្នាក់។
ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធប្រទេសបែលហ្ស៊ិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា មន្ត្រីនគរបាលអាល្លឺម៉ង់ប្រហែល ៩០០នាក់ បានចូលរួមក្នុងប្រតិបត្តិការនេះ។
កាលពីដើមខែនេះ ទីភ្នាក់ងារព្រំដែន Frontex របស់សហភាពអឺរ៉ុប បាននិយាយថា ការធ្វើអន្តោប្រវេសន៍មិនទៀងទាត់ ទៅកាន់ប្លុកនេះមកពីអាហ្វ្រិកខាងលិច បានកើនឡើងច្រើនជាង ១០ ដង កាលពីឆ្នាំមុន នៅក្នុងខែមករា។