នាវាមួយគ្រឿង បានបើកការបាញ់រះ នៅឆ្នេរសមុទ្រក្បែរជំរំសម្រាប់ជនភៀសខ្លួននៅទីក្រុង Rafah តំបន់ហ្កា កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបាញ់ជាច្រើនគ្រាប់ក្នុងទិសដៅទៅលើអ្វីដែលមើលទៅដូចជាទូកតូចមួយគ្រឿង។

វីដេអូ បង្ហាញពីទូកតូចមួយគ្រឿង កំពុងខិតទៅជិតឆ្នេរសមុទ្រ ហើយនាវាដែលបានបាញ់រះនោះ បានបើកចេញ បន្ទាប់ពីការបាញ់ប្រហាររបស់ខ្លួន។
អ៊ីស្រាអែល បានគំរាមបើកការវាយប្រហារពេញលេញលើក្រុង Rafah ជាទីក្រុងចុងក្រោយនៅជាយភាគខាងត្បូងតំបន់ហ្កាហ្សា ទោះបីជាមានការស្នើសុំពីអន្តរជាតិ រួមទាំងពីសម្ព័ន្ធមិត្តសំខាន់របស់ខ្លួននៅក្នុងក្រុងវ៉ាស៊ីនតោនក៏ដោយ។

ពលរដ្ឋដែលបានភៀសខ្លួនទៅទីក្រុង Rafah ពីកន្លែងផ្សេងៗនិយាយថា គ្មានកន្លែងណាដែលត្រូវទៅនោះទេ។ ទន្ទឹមនឹងនោះ លំហូរជំនួយតិចតួច ស្ទើរតែអស់ទាំងស្រុង។
ប្រទេសអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា បានសម្រុកចូលក្រុងចាច្រើនរបស់អ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៥៣នាក់។ ចាប់តាំងពីពេលនោះមក មនុស្សជិត ៣០.០០០នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងតំបន់ហ្កាហ្សា ដោយមនុស្សរាប់ពាន់នាក់ទៀត គេបរាម្ភថាបានស្លាប់ រកមិនទាន់ឃើញនៅក្រោមគំនរបាក់បែក។