ក្រុមអ្នកពន្លត់អគ្គីភ័យ បានតស៊ូទប់ស្កាត់អណ្តាតភ្លើង ដែលបានឆេះហ៊ុមព័ទ្ធអាគារលំនៅឋានទាំងមូលនៅក្នុងទីក្រុង Valencia របស់អេស្ប៉ាញ ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍ថា មនុស្សជាច្រើននៅតែជាប់នៅខាងក្នុងអគារ។

អគ្គិភ័យ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ នៅជាន់ទី៤ នៃអគារមួយកន្លែង នៅខាងជើងទីក្រុង ហើយភ្លាមៗនោះ បានរាលដាលដល់អគារផ្សេងទៀត។ រហូតមកដល់ពេលនេះ យ៉ាងហោចណាស់មនុស្ស៤នាក់ បានស្លាប់ នេះបើយោងតាមអង្គភាពសេវាសង្គ្រោះបន្ទាន់។

នៅខាងមុខនៃអគារទាំងមូល ត្រូវបានឆាបឆេះ ខណៈផ្នែកដែលឆេះបានបាក់ធ្លាក់ មកលើចិញ្ចើមផ្លូវខាងក្រោម ហើយការផ្ទុះ ត្រូវបានគេឮនៅខាងក្នុងអគារ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ប្រជាជន បានអំពាវនាវសុំជំនួយចេញពីយ៉រនៃលំនៅឋានរបស់ពួកគេ។