អ្នកដែលបង្កើតការការពារ សន្តិសុខ និងការទូតរបស់អ៊ីស្រាអែល បានផ្ញើលិខិតមួយច្បាប់ជូនលោក ប្រធានាធិបតីចូ បៃដិន ដោយជំរុញឲ្យលោកកុំទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ព្រោះវាគំរាមកំហែងដល់ស្ថិរភាពរបស់រដ្ឋជ្វីហ្វ និងផ្តល់រង្វាន់ដល់របបដូចជាសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ និងរុស្ស៊ីដែលឧបត្ថម្ភដល់អំពើភេរវកម្ម និងលើកកម្ពស់សេ្នហាជាតិនិយម។

លិខិតរបស់វេទិកាការពារ និងសន្តិសុខអ៊ីស្រាអែល (IDSF) ទទួលបានផ្តាច់មុខដោយសារព័ត៌មាន Fox News Digital ចុះថ្ងៃទី១៩ ខែកុម្ភៈ បានបញ្ជាក់ថា៖«ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមួយ បន្ទាប់ពីការសម្លាប់រង្គាលថ្ងៃទី៧ ខែតុលា នឹងត្រូវបានបកស្រាយដោយក្រុមហាម៉ាសដែលជាអង្គការភេរវកម្មសកល អ៊ីរ៉ង់ និងរដ្ឋខិលខូចផ្សេងទៀត គឺជារង្វាន់សម្រាប់អំពើហិង្សា ហើយនឹងលើកទឹកចិត្តពួកគេឲ្យចាត់ទុកអំពើភេរវកម្មជាយន្តការដ៏មានប្រសិទ្ធភាពមួយ ដើម្បីសម្រេចបាននូវគោលដៅនយោបាយ»។

អង្គការភេរវកម្ម ដែលកំណត់ដោយសហរដ្ឋអាមេរិក ហាម៉ាស បច្ចុប្បន្នចាប់មនុស្សជាង ១០០នាក់ជាចំណាប់ថ្នូរ នៅតំបន់ហ្កាហ្សាស្ទ្រីប។
លោកឧត្តមសេនីយ៍ត្រី អាមៀ អាវីវី (Amir Avivi) ស្ថាបនិកនិងជាប្រធានវេទិកាការពារ និងសន្តិសុខអ៊ីស្រាអែល (IDSF) បានប្រាប់សារព័ត៌មាន Fox News Digitalថា៖«ពេលនេះ ជាពេលដែលសហរដ្ឋអាមេរិក គាំទ្រសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់ខ្លួន នៅមជ្ឈិមបូព៌ា និងលើកកម្ពស់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់នេះ។ អ៊ីស្រាអែល មិនប្រឆាំងនឹងដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះ ប៉ុន្តែផែនការរបស់រដ្ឋបាលនេះ នឹងក្លាយជារង្វាន់ដល់អង្គការភេរវកម្មជ្រុលនិយម ហើយនឹងពង្រឹងអ័ក្សអ៊ីរ៉ង់- រុស្ស៊ីនៃអំពើហិង្សា នៅក្នុងតំបន់ និងពិភពលោក»។