អាមេនីផ្អាកការចូលរួមក្នុងប្លុកសន្តិសុខដែលដឹកនាំដោយរុស្ស៊ី

2024/02/23 11:36:15 pm        93

នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែកុម្ភៈ) នាយករដ្ឋមន្ត្រីអាមេនីលោក Nikol Pashinyan បាននិយាយថា ប្រទេសរបស់លោកបានផ្អាកការចូលរួមរបស់ខ្លួន នៅក្នុងអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ដែលដឹកនាំដោយរុស្ស៊ី ដោយសារតែកតិកាសញ្ញានេះបានផ្ដល់ភាពបរាជ័យដល់ប្រទេសរបស់លោក។

ជាមួយគ្នានេះ លោក Pashinyan ក៏បានប្រាប់ផងដែរថា អាស៊ែបៃហ្សង់ដែលអាមេនីបានប្រយុទ្ធជាមួយ ក្នុងសង្គ្រាមរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ មិនបានប្រកាន់ខ្ជាប់នូវគោលការណ៍ដែលចាំបាច់ ក្នុងការសម្រេចបាននូវសន្ធិសញ្ញាសន្តិភាពរយៈពេលវែងនោះទេ ហើយបានលើកឡើងថា អាស៊ែបៃហ្សង់កំពុងរៀបចំការវាយប្រហារមួយផ្សេងទៀត។ លោក Pashinyan បានប្រាប់ទូរទស្សន៍ France 24 ថា កតិកាសញ្ញា CSTO ដែលដឹកនាំដោយរុស្ស៊ីនេះ បានធ្វើឲ្យអាមេនីបរាជ័យ។

លោក Pashinyan បាននិយាយតាមរយៈអ្នកបកប្រែថា៖ «សន្ធិសញ្ញាសន្តិសុខសមូហភាពនេះ មិនបានបំពេញតាមគោលបំណងរបស់ខ្លួន ដូចដែលអាមេនីមានការព្រួយបារម្ភនោះទេ ជាពិសេសនៅឆ្នាំ២០២១ និងឆ្នាំ២០២២។ ហើយយើងមិនអាចអនុញ្ញាតឲ្យរឿងរ៉ាវកើតឡើងដោយគ្មានការជូនដំណឹងនោះឡើយ។ ឥឡូវនេះ ក្នុងលក្ខខណ្ឌជាក់ស្តែង យើងផ្អាកការចូលរួមរបស់យើងនៅក្នុងសន្ធិសញ្ញានេះ។ ពាក់ព័ន្ធនឹងអ្វីនាពេលខាងមុខ យើងនឹងត្រូវរង់ចាំមើល»។

លោក Pashinyan ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានសម្តែងការមិនសប្បាយចិត្ត ចំពោះទំនាក់ទំនងដ៏យូរអង្វែងរបស់អាមេនីជាមួយរុស្ស៊ី ហើយបាននិយាយថា អាមេនីមិនអាចពឹងផ្អែកលើរុស្ស៊ីដើម្បីធានាតម្រូវការការពារជាតិរបស់ខ្លួនទៀតទេ។ លោកបានលើកឡើងថា សមាជិកភាពរបស់ខ្លួន នៅ CSTO កំពុងស្ថិតក្រោមការពិនិត្យឡើងវិញ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm