ពិធីហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាព នីតិកាលទី៥ ដោយមានការចូលរួមពីសមាជិកសមាជិកាគណបក្សក្នុងក្រុងសែនមនោរម្យសរុបចំនួន១៤៧៥នាក់

2024/02/23 05:10:21 pm        120

មណ្ឌលគិរី៖ ថ្ងៃសុក្រទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឈួន វិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាព នីតិកាលទី៥ ឆ្នាំ២០២៤ នីតិកាលទី៥ ដោយមានការចូលរួមពីឯកឧត្តម ដួង ហេង អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី និងលោក ហៀក សុផាន ប្រធានគណៈកម្មាធិការគណបក្សក្រុង ព្រមទាំងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី អ្នកតំណាងរាស្ត្រ សមាជិករដ្ឋសភា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត ក្រុមប្រឹក្សាខេត្ត គណៈកម្មាធិការគណបក្សមូលដ្ឋានខេត្ត មន្ទីរ សាខាអង្គភាពជុំវិញខេត្ត និងសមាជិកសមាជិកាបក្សមកពីបួនសង្កាត់ ស្មើនឹង១៤ភូមិ ក្នុងក្រុងសែនមនោរម្យសរុបប្រមាណ ១៤៧៥នាក់។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមប្រធាន បានសម្តែងការនូវការកោតសរសើរចំពោះគណៈកម្មាធិការគណបក្សគ្រប់លំដាប់ថ្នាក់ លោក លោកស្រី ក្រុមប្រឹក្សាឃុំសង្កាត់ នៅទូទាំងខេត្ត ដែលបានខិតខំប្រឹងប្រែងបម្រើផលប្រយោជន៍ប្រជាជន និងសង្គមជាតិ និងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំពិធីហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះឡើង ដែលជាការឆ្លុះបញ្ចាំងមិនត្រឹមតែសាមគ្គីភាព ឯកភាពផ្ទៃក្នុង ភាពស្មោះស្ម័គ្រ និងការគាំទ្ររបស់គណបក្សប្រជាជនកម្ពុជាជាធ្លុងមួយប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវដំណើរការលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាផងដែរ។

បន្ថែមពីលើនេះ ឯកឧត្តមប្រធាន បានគូសបញ្ជាក់ពីតួនាទីស្នូលរបស់គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយតែមួយគត់ ដែលបាននាំមកនូវសុខសន្តិភាពពេញលេញ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនដូចសព្វថ្ងៃនេះ និងគ្មានគណបក្សណាមួយអាចមកជំនួសតួនាទីនេះបានឡើយ។ ឯកឧត្តមប្រធានបានបន្ថែមថា គណបក្សប្រជាជនកម្ពុជានៅរួមសុខរួមទុក្ខគ្រប់កាលៈទេសៈជាមួយប្រជាជន និងបម្រើផលប្រយោជន៍ប្រជាជនជានិច្ច។ 

ឯកឧត្តមប្រធាន បានណែនាំផងដែរឱ្យគណៈកម្មាធិការគណបក្សគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាឃុំសង្កាត់ នៅទូទាំងខេត្ត គោរពឱ្យបានខ្ជាប់ខ្ជួនតាម បទបញ្ញត្តិច្បាប់ និងនីតិវិធី ដែលមានចែង ដើម្បីឱ្យដំណើរការហែរក្បួនឃោសនាបោះឆ្នោតនេះ ប្រព្រឹត្តទៅតាមការរំពឹងទុក និងបានអំពាវនាវឱ្យឯកឧត្តម អ្នកតំណាងរាស្ត្រ អង្គបោះឆ្នោតទាំងអស់អញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១នៅលើសន្លឹកឆ្នោត ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ កុំបីអាក់ខាន ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា បានបន្តបំពេញបេសសកម្មបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ធានាបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍ ពិសេសដើម្បីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើជាប្រធានព្រឹទ្ធសភា។ 

គួរកត់សម្គាល់ផងដែរថា ខេត្តមណ្ឌលគិរី ស្ថិតនៅមណ្ឌលភូមិភាគទី៨ដែលមាន៦ខេត្ត និងមានបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ចំនួន១២រូប (ស្ត្រី២រូប) ជាបេក្ខភាពសមាជិកព្រឹទ្ធសភា ដែលមានឯកឧត្តម នាង ផាត ជាប្រធានភូមិភាគ។ ការបោះឆ្នោតព្រឹទ្ធសភានេះ ជាការបោះឆ្នោតអសកល ប៉ុន្តែពិតជាមានសារៈសំខាន់ដ៏ធំធេង និងជាការពង្រឹងដំណើរការប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា៕ ដោយ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am