
ប្រធានាធិបតីលោកវ៉្លូឌីមៀ ហ្សេលិនស្គី បាននិយាយថា វានឹងអាចមានសោកនាដកម្មសម្រាប់អ៊ុយក្រែន និងអឺរ៉ុប ប្រសិនបើប្រទេសរបស់លោក ត្រូវបានទុកចោលឲ្យរស់ដោយមិនមានការបន្ដជំនួយពីសហរដ្ឋអាមេរិកនោះ។
នៅក្នុងអំឡុងពេលផ្ដល់បទសម្ភាសន៍មួយជាមួយកម្មវិធីហ្វុក ញូវស៍(Fox News) របស់លោក ប្រេត បៃអ៊ើរ (Bret Baier) ដែលផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោកហ្សេលិនស្គី បាននិយាយថា ប្រទេសអ៊ុយក្រែនត្រូវតែរស់ប៉ុន្ដែមិនមែនរឿងទាំងអស់ពួកយើងអាចសម្រេចបាននោះទេ។
ព្រឹទ្ធសភាអាមេរិក បានអនុម័តកញ្ចប់ជំនួយ៩៥ពាន់លានដុល្លារ ដែលក្នុងនោះរួមមានមូលនិធិសំរាប់ប្រទេសអ៊ុយក្រែនផងដែរ។ប៉ុន្ដែ ប្រធានសភាតំណាងរាស្រ្ដ លោកម៉ៃ ចនសុន (Mike Johnson) មិនព្រមតាមសំណើបោះឆ្នោតនៅសភាទេ៕