ប្រធានាធិបតីហៃទី លោក ចូវេណែល ម័រសេ ត្រូវបានគេលួចធ្វើឃាតនៅក្នុងគេហដ្ឋានរបស់លោក

2021/07/07 07:10:58 pm        531

អន្ដរជាតិ: នាយករដ្ឋមន្រ្តីស្តីទី លោកក្លូដ ចូសេហ្វ បាននិយាយថា ប្រធានាធិបតីហៃទី លោកចូវេណែល ម័រសេ ត្រូវបានគេធ្វើឃាត​នៅ​ក្នុង​គេហដ្ឋានរបស់លោក។

លោកចូសេហ្វ បាននិយាយថា មនុស្សគ្មានអត្តសញ្ញាណមួយក្រុម បានវាយប្រហារមកលើគេហដ្ឋានផ្ទាល់ខ្លួនរបស់លោកម័រសេ កាលពី​យប់ថ្ងៃពុធ និងបានបាញ់សម្លាប់រូបលោក។

ចំណែក​ឯស្រ្តីទី១ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ ​ក្រោយ​ការ​វាយ​ប្រហារ​នេះ។​ លោក​ ចូសេហ្វ​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​​​​​​ការណ៍ចេញពីការិយាល័យ របស់លោកថាស្ថានភាពសន្តិសុខហៃទី ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​នគរបាល​ជាតិ​ ​ហើយ​​និង​​កង​​កម្លាំ​ង​​​ប្រដាប់​អាវុធ​ហៃទី​។

លទ្ធិប្រជាធិបតេយ្យ និងសាធារណរដ្ឋ នឹងឈ្នះ។ លោកបន្តថា វិធានការទាំងអស់ នឹងធានាឲ្យបាននិរន្តភាពរដ្ឋ និងការការពារជាតិ។

គួរ​ឲ្យដឹងថា លោកម័រសេ បានគ្រប់គ្រងប្រទេសហៃទី ដែលជាប្រទេសក្រីក្របំផុតនៅអាមេរិកកណ្តាល ដោយក្រឹត្យ បន្ទាប់ពីការ​បោះឆ្នោត​នីតិបញ្ញត្តិកាលពីឆ្នាំ ២០១៨ ត្រូវបានពន្យាពេល និងបន្ទាប់ពីមានជម្លោះ ពេលដែលអាណត្តិរបស់លោកបញ្ចប់។ កាលពីព្រឹកថ្ងៃពុធ ដងផ្លូវនៅក្នុងរដ្ឋធានីព័រ តូ ព្រីន មានសភាពស្ងប់ស្ងាត់។

លោកចូសេហ្វ បាននិយាយថា ក្រុមនគរបាល ត្រូវបានដាក់ពង្រាយទៅកាន់វិមានជាតិ និងតំបន់សហគមន៍ប៉េត្យុងវីល និងកន្លែង​ផ្សេង​ទៀត​​។

លោកបានធ្វើការថ្កោលទោសទាំងស្រុងចំពោះការលួចធ្វើឃាតនេះនិងបានចាត់ទុកថាជាទង្វើអមនុស្សធម៌ដ៏គួរឲ្យស្អប់ខ្ពើមបំផុត និង​ថោក​ទាបបំផុត។ លោកបញ្ជាក់ថា ឃាតករមួយចំនួន និយាយភាសាអេស្ប៉ាញ ប៉ុន្តែលោកមិនបានពន្យល់បន្ថែមនោះទេ។ ការវាយ​ប្រ​ហា​រ​នេះដែរ បានកើតមានខណៈដែលមានរលក នៃអំពើហិង្សាពាក់ព័ន្ធនឹង​បញ្ហានយោបាយ​ក្នុង​ប្រទេស​នៅ​អាមេរិក​កណ្តាល​មួយ​នេះ ហើយនិងការប្រឈមវិបត្តិមនុស្សកើនឡើង និងកង្វះខាតស្បៀងអាហារ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        30
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        52
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm