ជនបរទេស ត្រូវបានអនុញ្ញាតឲ្យចូលបម្រើការ នៅក្នុងឆ្មាំជាតិរបស់អ៊ុយក្រែន

2024/02/24 01:32:16 am        162

ជនបរទេស និង «ជនគ្មានរដ្ឋ» នឹងត្រូវបានអនុញ្ញាតឲ្យចូលបម្រើការនៅក្នុងឆ្មាំជាតិរបស់អ៊ុយក្រែន នេះបើយោងតាមក្រឹត្យមួយដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ២១ ខែកុម្ភៈ ដោយលោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelensky)។

សេចក្តីប្រកាសដែលត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យប្រធានាធិបតី ធ្វើឡើងនៅពេលដែលរដ្ឋាភិបាល ព្យាយាមបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងប្រមូលផ្តុំកម្លាំង នៅឆ្នាំ២០២៤។ ច្បាប់ថ្មីនេះចូលជាធរមាន នៅថ្ងៃទី២១ ខែកុម្ភៈ។

ច្បាប់នោះចែងថា៖«ជនបរទេសដែលនៅលើទឹកដីនៃអ៊ុយក្រែនស្របច្បាប់ មិនធ្លាប់ជាប់ទោសពីមុនមក និងបំពេញតាមតម្រូវការសម្រាប់ការបម្រើយោធា ដូចដែលបានកំណត់ដោយច្បាប់របស់អ៊ុយក្រែនស្តីពីកា តព្វកិច្ចយោធា និងសេវាកម្មយោធា អាចត្រូវបានទទួលយកដោយផ្អែកលើមូលដ្ឋានស្ម័គ្រចិត្ត (ក្រោមកិច្ចសន្យា)សម្រាប់ការបម្រើយោធាក្នុងឆ្មាំជាតិរបស់អ៊ុយក្រែន»។

ពលរដ្ឋបរទេស អាចបម្រើក្នុងកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនរួចហើយ ប្រសិនបើពួកគេបំពេញតាមតម្រូវការជាក់លាក់។ បន្ទាប់ពីការលុកលុយយ៉ាងពេញទំហឹងរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២ លោក ហ្សេឡិនស្គី បានអំពាវនាវឲ្យ«ប្រជាពលរដ្ឋនៃពិភពលោក» ចូលរួមក្នុងការការពាររបស់អ៊ុយក្រែន ដោយបង្កើតកងពលអន្តរជាតិ។

ឆ្មាំជាតិ គឺជាផ្នែកមួយរបស់ក្រសួងមហាផ្ទៃ និងទទួលខុសត្រូវលើសន្តិសុខសាធារណៈ។ បុគ្គលិកឆ្មាំជាតិក៏បានប្រយុទ្ធគ្នានៅជួរមុខ ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមពេញទំហឹងរបស់រុស្ស៊ី។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm