
នាយករដ្ឋមន្រ្ដីលោក វីកទ័រ អ័របាន់(Viktor Orban) បានិយាយនៅថ្ងៃសុក្រនេះថា ប្រទេសហុងគ្រី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧស្សាហកម្មយោធាជាមួយប្រទេសស៊ុយអែត នៅមុនកិច្ចប្រជុំជាមួយនាយរដ្ឋមន្រ្ដីស៊ុយអែតលោក អ៊ូលគ្រីសើ្ទសិន(Ulf Kristersson) ខណៈហុងគ្រីត្រៀមផ្តល់សច្ចាប័នជាចុងក្រោយ ដែលផ្ដល់អោយស៊ុយអែតចូលជាសមាជិកអង្គកាណាតូ។
ថ្លែងទៅកាន់វិទ្យុរដ្ឋ លោកអ័របាន់ បាននិយាយថា ហុងគ្រីនិងស៊ុយអែត នឹងបិទបញ្ចប់ទាំងអស់នូវ បញ្ហាដែលនៅសេសសល់។
នាយករដ្ឋមន្រ្ដីទាំងពីរនឹងធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រ នៅមុនសភាហុងគ្រី គ្រោងនឹងយល់ព្រម អោយប្រទេសស៊ុយអែតក្លាយជាសមាជិករបស់អង្គកាណាតូនៅក្នុងការបោះឆ្នោតមួយនៅថ្ងៃច័ន្ទ។
ប្រទេសហុងគ្រី ជាសមាជិកអង្គកាណាតូតែមួយគត់ដែលមិនទាន់ផ្តល់សច្ចាប័នដល់ប្រទេសអឺរុបខាងជើមួយនេះចូលជាសមាជិកនៅឡើយ ដោយសារតែ គណបក្សកាន់អំណាចហ្វីដេស (Fidesz)របស់លោកអ័របាន់ បានពន្យារពេលបោះឆ្នោតម្ដងហើយម្ដងទៀត ដោយសារតែមិនសប្បាយចិត្តចំពោះការរិះគន់របស់ស៊ុយអែតលើហុងគ្រីជុំវិញកំណត់ត្រារបស់ខ្លួនពាក់ព័ន្ធនឹងស្តង់ដារនីតិរដ្ឋនោះ៕