យានដ្រូនរុស្ស៊ី វាយប្រហារប្លុកអគារផ្ទះល្វែងនៅទីក្រុង Dnipro ភាគកណ្តាលប្រទេសអ៊ុយក្រែន

2024/02/24 01:33:55 am        147

 អ្នកនាំពាក្យសេវាកម្មសង្រ្គោះបន្ទាន់ក្នុងតំបន់ និយាយនៅថ្ងៃសុក្រនេះថា យានដ្រូនជាច្រើនគ្រឿងរបស់រុស្ស៊ី បានវាយប្រហារប្លុកអគារផ្ទះល្វែងកម្ពស់ច្រើនជាន់ បណ្តាលឲ្យមនុស្ស ៨នាក់រងរបួស នៅទីក្រុងភាគកណ្តាល Dnipro របស់អ៊ុយក្រែន ។ 

 លោក Serhii Kovtoniuk គឺជាអ្នកនាំពាក្យសេវាកម្មសង្រ្គោះបន្ទាន់រដ្ឋអ៊ុយក្រែននៅតំបន់ Dnipropetrovskនិយាយថា ប្រតិបត្តិការជួយសង្រ្គោះ កំពុងបន្ត ហើយពលរដ្ឋផ្សេងទៀត អាចនឹងស្ថិតក្រោមកម្ទេចកម្ទី និងគំនរបាក់បែកអគារ ។ 

 យោធាអ៊ុយក្រែន និយាយថា រុស្ស៊ី បានបញ្ជូនយានដ្រូន ៣១គ្រឿងមកលើទឹកដីអ៊ុយក្រែនទាំងយប់ ក្នុងនោះ ប្រព័ន្ធការពារដែនអាកាស បានបំផ្លាញយានដ្រូន ២៣គ្រឿង នៅក្នុងចំណោមយានដ្រូនទាំងនោះ ។ 

 ដោយឡែក កងទ័ពអាកាសអ៊ុយក្រែន និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យានដ្រូនរុស្ស៊ី បានវាយប្រហារមកដលើតំបន់ Odesa, Mykolayiv, Poltava, Dnipropetrovsk និងតំបន់ Kharkiv ដោយបានសម្លាប់មនុស្ស ៥នាក់ និងមនុស្ស ២៧នាក់ផ្សេងទៀត រងរបួស ។ 

សូមបញ្ជាក់ថា ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គឺជាឆ្នាំទី២ នៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ នោះគឺជាថ្ងៃដែលកងកម្លាំងយោធារុស្ស៊ី បើកការលុកលុយពេញលេញ ដែលចាប់តាំងពីពេលនោះមកបានធ្វើឱ្យប្រជាជនអ៊ុយក្រែនរាប់ពាន់នាក់ស្លាប់ និងរាប់លាននាក់ត្រូវភៀសខ្លួន ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        171
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        158
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm