
នគរបាលសហរដ្ឋអាមេរិក បានបើកការស៊ើបអង្កេត ក្រោយនិស្សិតម្នាក់ ត្រូវបានប្រទះឃើញស្លាប់នៅក្នុងព្រៃនៃបរិវេនសាកលវិទ្យាល័យ Georgia កាលពីថ្ងៃព្រហស្បតិ៍ ។
យោងតាមក្រុមនគរបាលក្នុងស្រុក បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ពួកគេទទួលបានការហៅទូរស័ព្ទពីបុគ្គលម្នាក់ព្រួយបារម្ភពីមិត្តរបស់ខ្លួនដែលទៅរត់កីឡានៅក្នុងតំបន់ព្រៃនោះ ហើយពុំបានត្រឡប់មកវិញ ។
ពួកគេបន្តថា ក្រោយទទួលបានការហៅទូរស័ព្ទ ក្រុមមន្រ្តីនគរបាល បានរកឃើញសាកសពនិស្សិតម្នាក់នៅក្រោយបឹង Herrick ស្ថិតក្នុងព្រៃនៃបរិវេនសាកលវិទ្យាល័យ ។
និស្សិតដែលមកពីសាកលវិទ្យាល័យជិតគ្នា Augusta ត្រូវបានប្រកាសថាស្លាប់ដោយក្រុមន្រ្តីសង្រ្គោះបន្ទាន់ នៅកន្លែងកើតហេតុ ។
គ្មានជនសង្ស័យណាម្នាក់ ត្រូវបានផ្តល់អត្តសញ្ញាណនៅឡើយទេ មកទល់នឹងពេលនេះ ៕