
នៅចន្លោះសំពត់តង់ខ្វាត់ខ្វែងក្នុងជំរំបណ្ដោះអាសន្នមួយក្នុងក្រុងរ៉ាហ្វា ផ្ទាំងថាមពលពន្លឺព្រះអាទិត្យដ៏ធំជាច្រើនត្រូវគេបង្កើតឡើង ដើម្បីផ្ដល់ថាមពលដែលមានតម្រូវការច្រើនសម្រាប់អ្នកស្រុក។
បុរសជាច្រើននាក់ត្រូវបានគេឃើញប្រមូលផ្ដុំគ្នានៅជុំវិញផ្ទាំងថាមពលអាទិត្យ ដោយកំពុងរង់ចាំទូរស័ព្ទ ឬ អាគុយរបស់ពួកគេដើម្បីបញ្ចូលភ្លើង។
លោកអាប៊ូ អាសមេត អាល់ស៊ិនដាវីជាអ្នកបាត់បង់ជម្រកមកពីតំបន់ហ្កហ្សា បាននិយាយថា ដោយសារតែកាល:ទេស:កំពុងមានសង្រ្គាម លោកបានទិញបន្ទះសូឡា ហើយលោកអោយប្រជាជនបញ្ចូលភ្លើងទូរស័ព្ទដៃពីព្រោះតែគ្មានចរន្ដអគ្គីសនីប្រើប្រាស់ ពោលគឺយើងកំពុងព្យាយាមវិលទៅរកការរស់នៅរបស់យើងជាធម្មតាឡើងវិញ ។
មុនថ្ងៃទី៧តុលា ឆ្នាំកន្លងទៅ ការផ្ដល់ភ្លើងអគ្គីសនីនៅទូទាំងតំបន់ហ្កាហ្សា គឺតិចតួចណាស់ សូម្បីតែការនាំចូលពីប្រទេសអ៊ីស្រាអែល និងអេហ្ស៊ីបដែលទទួលបាន មិនអាចបំពេញតម្រូវការរស់ខ្លួនបានឡើយ មានន័យថា អ្នកស្រុកភាគច្រើនក្នុងតំបន់ហ៊ុព័ទ្ធបានឈឺចាប់ដោយសារចរន្ដអគ្គីសនីដាច់អស់រយះពេល១២ម៉ោងក្នុង១ថ្ងៃ។
អ្នកស្រុកបាននិយាយថា ស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងៗនៅក្នុងអំឡុងពេលសង្រ្គាម។ ប៉ុន្ដែអ្នកស្រុកភាគច្រើនរំពឹងថា ការពឹងផ្អែកលើបន្ទះសូឡានឹងមានបន្ដទៅទៀតក្រោយសង្រ្គាម៕