
ប្រធានាធិបតីសូម៉ាលីលោក Hassan Sheikh Mohamud និយាយថា ប្រទេសរបស់លោក នឹងការពារខ្លួនឯង បើសិនជាអេត្យូពី បន្តកិច្ចព្រមព្រៀង ដើម្បីកសាងមូលដ្ឋានកងទ័ពជើងទឹកនៅតំបន់ផ្តាច់ខ្លួន Somaliland និងលទ្ធភាពនៃការទទួលស្គាល់ដែនដីមួយនេះ ថាជារដ្ឋឯករាជ្យ ។
គួរឲ្យដឹងថា ដែនដីផ្តាច់ខ្លួនមួយនេះ បានយល់ព្រមលើអនុស្សរណៈយោគយល់កាលពីថ្ងៃទី ១ ខែមករា ដើម្បីជួលដីតាមតំបន់ឆ្នេរចម្ងាយ ២០គ.មនៅតំបន់ Somaliland គឺជាដែនដីមួយដែលសូម៉ាលី និយាយថាជាកម្មសិទ្ធិរបស់ខ្លួន បើទោះបីជាតំបន់ភាគខាងជើងមួយនេះ ក្លាយជាតំបន់ស្វយ័តដ៏សុខក្សាន្ត ចាប់តាំងពីឆ្នាំ ១៩៩១ក៏ដោយ ។
អេត្យូពី និយាយថា ពួកគេចង់កសាងមូលដ្ឋានទ័ពនៅទីនោះ ហើយនិងលទ្ធភាពនៃការទទួលស្គាល់រដ្ឋឯករាជ្យនៅតំបន់ Somaliland ជាការដោះដូរគ្នា ជាហេតុធ្វើឲ្យមានការឆ្លើយតបយ៉ាងរឹងរុសពីសូម៉ាលី ហើយកិច្ចព្រមព្រៀងនេះដែរ អាចនឹងធ្វើឲ្យអស្ថិរភាពបន្ថែមទៀតដល់តំបន់អាហ្វ្រិកខាងកើត ។
លោក Mohamud បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា បើសិនជាអេត្យូពី នៅតែទទួច សូម៉ាលី នៅតែប្រឆាំង និងបដិសេធន៍ជាដាច់ខាត ៕