ក្រុមប្រឹក្សាសន្តិសុខ UN ប្រារព្ធខួបពីរឆ្នាំ ចាប់តាំងពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន

2024/02/24 04:14:23 pm        332

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បានបើកកិច្ចប្រជុំពិសេសមួយនៅមុនថ្ងៃខួប២ឆ្នាំ នៃការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។

អ៊ុយក្រែន កំពុងស្វះស្វែងរកការប្រមូលផ្តុំការគាំទ្រសម្រាប់ផែនការសន្តិភាព ១០ ចំណុចរបស់ប្រធានាធិបតី លោក Volodymyr Zelenskiy ក្នុងពេលមានសញ្ញានៃភាពនឿយណាយសង្រ្គាម ខណៈនៅសមរភូមិមុខនៅតែពុំមានការផ្លាស់ប្តូរច្រើន ហើយសង្រ្គាមអ៊ីស្រាអែលនិងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា បានក្លាយជាការយកចិត្តទុកដាក់សំខាន់ជាសកល។

ផែនការសន្តិភាពរបស់ លោក Zelenskiy ប្រមើលមើលពីការស្ដារឡើងវិញបូរណភាពទឹកដីរបស់អ៊ុយក្រែន ការដកកងទ័ពរុស្ស៊ីទាំងអស់ ការការពារការផ្គត់ផ្គង់អាហារ និងថាមពល សុវត្ថិភាពនុយក្លេអ៊ែរ និងការដោះលែងឈ្លើយសឹកសង្គ្រាមទាំងអស់។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចូលរួមក្នុងកិច្ចប្រជុំ កាលពីថ្ងៃសុក្រ ហើយបាននិយាយថា សង្គ្រាមនៅអ៊ុយក្រែន នៅតែជារបួសបើកចំហ នៅចំកណ្តាលបេះដូងអឺរ៉ុប ហើយ ប្រជាជនអ៊ុយក្រែនកំពុងរងទុក្ខខ្លាំងពីសង្គ្រាម ដែលវាយប្រហារលើពួកគេធ្វើឡើងដោយរុស្ស៊ី។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយលើប្រទេសរុស្ស៊ី ដោយកំណត់គោលដៅមនុស្សជាង ៥០០ នាក់ និងអង្គភាពជាច្រើន ដើម្បីប្រារព្ធខួប២ឆ្នាំ នៃការឈ្លានពានរបស់ទីក្រុងមូស្គូ លើប្រទេសអ៊ុយក្រែន និងសងសឹកចំពោះការស្លាប់របស់មេដឹកនាំប្រឆាំងរុស្ស៊ីលោក អាឡិចសេ ណាវ៉ាលនី (Alexei Navalny)។

ជាមួយគ្នានេះ ក្រុមអ្នកការទូតដែលបានមកជួបប្រជុំគ្នានៅទីស្នាក់ការអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បានបង្ហាញការគាំទ្ររបស់ពួកគេចំពោះអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បាននិយាយថា «ពិភពលោកមិនត្រូវមើលរំលងអ៊ុយក្រែននោះទេ»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        138
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        128
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm