កសិករប្រទេសឥណ្ឌា ធ្វើបាតុកម្មដោយមានអុជភ្លើងទៀន បន្ទាប់ពីការស្លាប់របស់អ្នកតវ៉ា

2024/02/24 09:42:17 am        265

ប្រជាកសិករ នៅព្រំដែនរដ្ឋ ពុនចាប-ហារីយ៉ាណា(Punjab-Haryana) បានធ្វើបាតុកម្មដោយមានអុជភ្លើងទៀន កាលពីថ្ងៃសុក្រ បន្ទាប់ពីការស្លាប់របស់អ្នកតវ៉ាឈ្មោះ ស៊្សូបការ៉ាន ស៊ីង(Shubhkaran Singh)។ កសិករ បានដាក់កំហុសការស្លាប់របស់លោក ដោយសារតែការបំពានរបស់នគរបាល។

លោក សាតាច ស៊ីង(Sartaj Singh) មន្ត្រីនគរបាលជាន់ខ្ពស់ ក្នុងស្រុក សាងរួ(Sangrur) នៃរដ្ឋ Punjab ជាកន្លែងដែលឧបទ្ទវហេតុបានកើតឡើង បាននិយាយថា បុរសនោះបានស្លាប់នៅកន្លែងតវ៉ា ប៉ុន្តែមូលហេតុនៃការស្លាប់ នឹងត្រូវបានដឹងបន្ទាប់ពីការធ្វើកោសល្យវិច័យ។

ប្រធានរដ្ឋមន្ត្រីប្រចាំរដ្ឋ Punjab លោក បាគ្វាន ម៉ាន (Bhagwant Mann) កាលពីថ្ងៃសុក្រ បានប្រកាសផ្តល់សំណងចំនួន ១០ លានរូពី ឬ ១២០.០០០ ដុល្លារ ទៅឲ្យគ្រួសារបុរសដែលបានស្លាប់។

មេដឹកនាំកសិករ បានច្រានចោលប្រាក់សំណងនេះ ហើយបាននិយាយថា ពួកគេនឹងមិនអនុញ្ញាតឱ្យធ្វើកោសល្យវិច័យឡើយ រហូតដល់ករណីឃាតកម្មនេះត្រូវបានចុះបញ្ជី។

អង្គការលើកលែងទោសអន្តរជាតិ បានថ្កោលទោសការស្លាប់របស់អ្នកតវ៉ា ហើយបានជំរុញឱ្យរដ្ឋាភិបាល «គោរព ការពារ និងសម្របសម្រួល សិទ្ធិសេរីភាព ក្នុងការប្រមូលផ្តុំគ្នាដោយសន្តិវិធី»។

កសិករដែលកំពុងតវ៉ា ភាគច្រើនជាអ្នកកាន់សាសនាស៊ីក(Sikhs) និងជាអ្នកដែលមកពីរដ្ឋ Punjab ភាគខាងជើង ទាមទារឱ្យតម្លៃឡើងខ្ពស់ជាងនេះសម្រាប់កសិផលរបស់ពួកគេ។

ប្រជាកសិករ បានចាប់ផ្តើមចេញធ្វើបាតុកម្មទៅកាន់រដ្ឋធានី Delhi កាលពីដើមខែនេះ ដើម្បីជំរុញការទាមទារតម្លៃកសិផលឡើងខ្ពស់ជាងនេះ ទៅកាន់រដ្ឋាភិបាល។ ទោះជាយ៉ាងណា នគរបាលបានបញ្ឈប់ការដង្ហែរបាតុកម្ម ក្នុងចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ពីរដ្ឋធានី ដោយប្រើប្រាស់កាណុងបាញ់ទឹក និងឧស្ម័នបង្ហៀរទឹកភ្នែក ដើម្បីបង្អាក់ដល់ក្បួនបាតុកម្ម។

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am