សម្តេចធិបតី អំពាវនាវដល់គ្រប់ភាគីរួមគ្នាធ្វើយ៉ាងណាឱ្យកម្ពុជា សម្រេចប្រាថ្នារបស់ខ្លួន ដោយគ្មានមីនឆ្នាំ២០២៥

2024/02/24 10:42:54 am        321

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការអំពាវនាវដល់គ្រប់ភាគីទាំងអស់ ទាំងសហគមន៍ជាតិ និងអន្តរជាតិ ខិតខំរួមគ្នាធ្វើយ៉ាងណាឲ្យកម្ពុជា សម្រេចបាននូវសេចក្តីប្រាថ្នារបស់ខ្លួន ដោយ«កម្ពុជាគ្មានមីនឆ្នាំ២០២៥» ខណៈបច្ចុប្បន្នកម្ពុជានៅសល់ផ្ទៃដី៥៣៣គីឡូម៉ែត្រការ៉េទៀត ដែលមានមីន និងចំនួន១៣២១គីឡូម៉ែត្រការ៉េទៀតជាសំណល់សង្រ្គាម និងគ្រាប់បែកចង្កោម។

ក្នុងឱកាសប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន២៤ កុម្ភៈ ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ«រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍» សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាអស់មីន ក្នុងឆ្នាំ​២០២៥នេះ គ្រប់ក្រសួង ស្ថាប័ន ប្រតិបត្តិករជាតិ និងអន្តរជាតិទាំងអស់ត្រូវចូលរួមឲ្យបាន​ខ្លាំងក្លា​បន្ថែមទៀត ក្នុងការផ្សព្វផ្សាយ ​ការយល់ដឹងពីញគ្រោះថ្នាក់ដោយសារមីន ​គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និងយុវជន យុវនារីនៅតាមសហគមន៍​ដែលរងផលប៉ះពាល់ ​តាមរយៈ សកម្មភាពអប់រំផ្ទាល់ ​នៅតាមសហគមន៍ សាលារៀន និងវត្តអារាម ការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ការ​អនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ ​និងគ្រាប់រំសេវ ​កម្មវិធីសិក្សារបស់ ក្រសួងអប់រំ យុវជន និងកីឡា និងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ​នៅតាមវិទ្យុ ទូរទស្សន៍ តាមបណ្តាញសង្គម និងផ្ទាំងប៉ាណូជាដើម។

តាមរយៈសារលិខិតនេះសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានណែនាំឲ្យអាជ្ញាធរមីន ត្រូវបន្តសម្រប សម្រួលជាមួយប្រតិបត្តិករជាតិ ​អន្តរជាតិនិងភាគីពាក់ព័ន្ធ ដើម្បីកំណត់ឲ្យបានជាក់លាក់នូវតំបន់ ឬទីតាំង ​ដែលរងការប្រឈមគ្រោះថ្នាក់ដោយសារមីន​ គ្រាប់បែកចង្កោម និងសំណល់ជាតិ​ផ្ទុះ​ពីសង្រ្គាម ដើម្បីធ្វើ ការអប់រំ និងទប់ស្កាត់គ្រោះថ្នាក់បានទាន់ពេលវេលា​ ព្រមទាំងរៀបចំសារអប់រំ និងវិធីសាស្រ្តអប់រំឲ្យកាន់តែ មានប្រសិទ្ធភាពទៅតាមបរិបទនៃសហគមន៍​ដែលរងផលប៉ះពាល់ និង​ឥរិយាបទរបស់ជនងាយរងគ្រោះជាដើម។

ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រទេសម្ចាស់ជំនួយ និងដៃគូ អភិវឌ្ឍន៍​ សូមបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ​ពីសង្រ្គាម សកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ និងកិច្ចសង្រ្គោះជនពិការភាពដោយ​សារគ្រឿងផ្ទុះទាំង​នេះផងដែរ។

សម្តេចធិបតី ក៏បានអំពាវនាវឲ្យអាជ្ញាធរមីន ក្រសួង ស្ថាប័នពាក់ព័ន្ធ ​ប្រទេសម្ចាស់ជំនួយ និងដៃគូ អភិវឌ្ឍន៍​គួរបន្តកៀរគរធនធានប្រកបដោយនវានុវត្តន៍ ​ជាពិសេសជំរុញការចូលពីវិស័យឯកជន និងសប្បុរសជន ក្នុងដំណើរឆ្ពោះទៅរកការសម្រេចបានចក្ខុវិស័យ«កម្ពុជាគ្មានមីនឆ្នាំ២០២៥»។

ក្នុងឱកាសប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន២៤កុម្ភៈឆ្នាំ២០២៤នេះដែរ ​សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់​បងប្អូន​កូនក្មួយពេលឃើញគ្រាប់មីន​ គ្រាប់បែកចង្កោម ឬសំណល់​ជាតិផ្ទុះពីសង្រ្គាម សូមកំប៉ះពាល់ កុំដំ កុំដុត និងកុំគប់លេង ព្រោះវាអាចបង្ក​ឲ្យមាន​គ្រោះថ្នាក់ ធ្លាក់ ខ្លួនពិការ និងបាត់បង់ជីវិត ហើយត្រូវរាយការណ៍ជាបន្ទាន់​ដល់អាជ្ញាធរមាន​សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករបោសសម្អាតមីន ​ដែលនៅជិតបំផុត។ និងសូមកុំទិញ ឬលក់ ​រក្សាទុកកែច្នៃមីន និងគ្រាប់​ បែកចង្កោម​ សំណល់ជាតិផ្ទុះផ្សេងដែលជាអំពើខុសច្បាប់ រួមទាំង​កុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែល​ មិនស្គាល់ច្បាស់ ​ឬសង្ស័យថា ​មានមីន គ្រាប់​បែកចង្កោម និងសំណល់ជាតិផ្ទុះជាដើម៕អត្ថបទ បាន ចក់ 

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am