គម្រោង «បណ្ណាល័យវីតាល់» ចូលរួមលើកកម្ពស់អំណាន ដែលជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងគុណភាពអប់រំ

2024/02/24 07:06:59 pm        95

សៀមរាប ៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានរៀបចំឱ្យមានគម្រោង «បណ្ណាល័យវីតាល់» នាទឹកដីរុនតាឯក ខេត្តសៀមរាប ក្នុងគោលបំណងលើកកម្ពស់ទម្លាប់នៃការអាន ដល់សិស្សានុសិស្ស តាមរយៈការរៀបចំជួសជុល បំពេញបន្ថែម ឡើងវិញនូវបណ្ណាល័យដែលមានស្រាប់ និងមានសភាពចាស់នៅសាលាបឋមសិក្សាជ័យ ដែលបានសម្ភោធដាក់ឱ្យប្រើប្រាស់នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិជ័យ ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

កម្មវិធីសម្ភោធដាក់ឱ្យប្រើប្រាស់ បណ្ណាល័យថ្មី នៃគម្រោង «បណ្ណាល័យវីតាល់» ទទួលបានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ វីតាល់ សមាជិកក្រុមប្រឹក្សាភូមិ ឃុំ លោកគ្រូ អ្នកគ្រូ ប្រជាសហគមន៍ អាណាព្យាបាលសិស្ស យុវជនស្ម័គ្រចិត្ត និងសិស្សានុសិស្ស ប្រមាណជិត ៣០០នាក់។ គម្រោង «បណ្ណាល័យវីតាល់» ត្រូវបានរៀបចំឡើងដើម្បីចូលរួម ពង្រឹងបន្ថែមនូវថ្នាលបណ្តុះសាបព្រោះចំណេះដឹង ពិសេសលើកកម្ពស់អំណានទៅដល់កុមារា កុមារី ដែលកំពុងសិក្សា នៅសាលាបឋមសិក្សាជ័យ។ ទន្ទឹមនឹងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ បណ្ណាល័យវីតាល់ ក្រុមការងារបានរៀបចំឱ្យមានសកម្មភាពចំរុះជាច្រើនដែលមានការចូលរួម និងសម្របសម្រួលពីអ្នកស្ម័គ្រចិត្តវីតាល់ ប្រជាសហគមន៍ នូវកម្មវិធីការអប់រំ និងចែករំលែក កសាងសមត្ថភាព និងអប់រំសុខភាពសាលារៀន (ការរស់នៅស្អាត ការបរិភោគស្អាត) ដែលមានការចូលរួមសម្របសម្រួល ពីមន្ទីរពេទ្យកុមារអង្គរផងដែរ។ បន្ថែមពីនេះ ក្រុមការងារក៏បានរៀបចំអាហារថ្ងៃត្រង់ដែលទទួលបានការឧបត្ថម្ភពីមីជាតិ បន្ទាប់ពីសកម្មភាពនៃការធ្វើអនាម័យបរិស្ថានសាលា និងការចូលរួមគូរគំនូរជញ្ជាំងបណ្ណាល័យដែលបានរចនាឡើងយ៉ាងស្រស់ស្អាតជាអនុស្សាវរីយ៍ដ៏ប្រពៃពី វីតាល់ ជាចំណងដៃដល់បណ្ណាល័យថ្មី នៃសាលាបឋមសិក្សាជ័យ។

លោក ជុនហៀង ថាវសិទ្ធិ អនុប្រធានប្រតិបត្តិការធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្រ្វេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា៖ ‍«កុមារគឺជាទំពាំងស្នងឬស្សីសម្រាប់សង្គមជាតិ និងជាធនធានដ៏ចាំបាច់សម្រាប់កម្ពុជា ដើម្បីទទួលបានធនធានមនុស្សដែលល្អសម្រាប់សង្គម គឺប្រជាជនត្រូវមានចំណេះដឹង មួយជ្រុងក្រៅពីការបណ្តុះបណ្តាលរបស់គ្រូ សិស្សគួរគប្បីស្វ័យសិក្សា តាមរយៈការអាន ការស្រាវជ្រាវបន្ថែម និងការចែករំលែកចំណេះដឹងតាមរយៈការយល់ពីអំណានឱ្យបានច្រើន ពោលគឺបង្កើតទម្លាប់នៃការអាន ដែលនេះជាកត្តាជួយពង្រឹងបន្ថែមនូវសមត្ថភាពសិក្សារបស់ពួកគាត់បានកម្រិតបន្ថែមទៀត។ តួយ៉ាងថ្ងៃនេះ សកម្មភាពនៃការឧបត្ថម្ភគាំទ្រនាពេលនេះគឺជាការផ្តួចផ្តើមបំពេញបន្ថែមនូវការសាបព្រោះគ្រាប់ពូជ ចំណេះដឹង ទៅកាន់ប្អូនៗ នៅសាលាបឋមសិក្សាជ័យ តាមរយៈសកម្មភាពអំណាន ជាមួយបណ្ណាល័យដែលមានសោភ័ណភាព និងភាពទាក់ទាញ។»

លោកស្រី សុខ ញ៉ា នាយិកាសាលាបឋមសិក្សាជ័យ បានមានប្រសាសន៍ថា៖ « សាលាជ័យត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ ក្រោមជំនួយសប្បុរសជននានាដែលបានចូលរួមឧបត្ថម្ភគាំទ្រសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជាបន្តបន្ទាប់ ក្នុងនោះបណ្ណាល័យសាលាមានសភាពចាស់ និងមានការជ្រាបទឹក ហើយជាភ័ព្វសំណាង សាលា និងសហគមន៍ទទួលបានការឧបត្ថម្ភគាំទ្រ ពី វីតាល់ និងមូលនិធិ២៥រៀល ឱ្យមានការរៀបចំឡើងវិញបណ្ណាល័យយ៉ាងស្រស់ស្អាត និងមានភាពច្នៃប្រឌិតគួរជាទីពេញចិត្តរបស់សិស្សានុសិស្ស ក្នុងការចូលទៅអាន និងសិក្សាស្រាវជ្រាវបន្ថែម។ តំណាងឱ្យសាលាបឋមសិក្សាជ័យ អាណាព្យាបាល និងសហគមន៍ សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ដែលបានបង្កើតគម្រោង បណ្ណាល័យវីតាល់ នេះឡើងដែលជាផ្នែកមួយជួយកែប្រែសោភ័ណភាពបណ្ណាល័យឱ្យកាន់តែមានភាពទាក់ទាញ ពិសេសជាការលើកទឹកចិត្តនិងបង្កើតទម្លាប់ការអានសម្រាប់កុមារកាន់តែច្រើនឡើងៗ។»

គូសបញ្ជាក់ផងដែរថា រាល់ការជាវទឹកពិសាវីតាល់១ដប លោកអ្នកបានចូលរួមចំណែកបរិច្ចាគចំនួន២៥៛ ទៅក្នុងកិច្ចការសង្គមនានារបស់ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់)។ ក្រុមហ៊ុនទឹកពិសាវីតាល់ ជាក្រុមហ៊ុនផលិតទឹកពិសារបស់ប្រជាជនខ្មែរ ដែលមានគុណភាពខ្ពស់ និងអនុលោមស្របតាមស្តង់ដារជាតិនិងអន្តរជាតិ ដែលបានឆ្លងកាត់ដំណាក់កាលបន្សុទ្ធដោយប្រើប្រាស់ប្រព័ន្ធបន្សុទ្ធទឹកយ៉ាងទំនើបពីប្រទេសអាល្លឺម៉ង់ ដែលធានាបាននូវគុណភាព ហើយក៏ជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់គ្រប់វ័យ គ្រប់កាលៈទេសៈ ។ វីតាល់ មោទនភាព ផលិតផលជាតិ៕


អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm