ផែនការក្រោយសង្គ្រាមរបស់លោក Netanyahu មើលឃើញថា អ៊ីស្រាអែលនៅតែគ្រប់គ្រងតំបន់ប៉ាឡេស្ទីន

2024/02/24 12:07:46 pm        149

នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu បានបង្ហាញផែនការ«ពេលថ្ងៃក្រោយ» ជាផ្លូវការលើកដំបូងរបស់លោកសម្រាប់តំបន់ហ្កាហ្សា នៅពេលដែលសង្រ្គាមបញ្ចប់ ដោយនិយាយថា អ៊ីស្រាអែល នឹងនៅតែគ្រប់គ្រងផ្នែកសន្តិសុខ លើតំបន់ជាច្រើនរបស់ប៉ាឡេស្ទីន និងកសាងឡើងវិញ ផ្អែកលើភាពគ្មានយោធា។

ផែនការ ដែលនាំមករួមគ្នានូវទីតាំងជាច្រើនរបស់អ៊ីស្រាអែលដែលបានបង្កើតឡើងយ៉ាងល្អជាបន្តបន្ទាប់ នោះបានបញ្ជាក់ពីការតស៊ូរបស់ លោក Netanyahu ចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីន ដែលលោកមើលឃើញថា វាជាការគំរាមកំហែងផ្នែកសន្តិសុខ ដោយគ្មានការគ្រប់គ្រងច្បាស់លាស់នៅដំណាក់កាលណាមួយនាពេលអនាគត។

ឯកសារ ដែលត្រូវបានផ្តល់ដល់សមាជិកគណៈរដ្ឋមន្ត្រីសន្តិសុខ ជាឯកសារពិភាក្សាច្រើនជាងកម្មវិធីកំណត់ ដែលស្នើឲ្យអ៊ីស្រាអែល បន្តគ្រប់គ្រងសន្តិសុខលើដែនដីទាំងអស់នៅភាគខាងលិចប្រទេសហ្ស៊កដានី រួមមានទាំងតំបន់វ៉េសបេង(West Bank) និងហ្កាហ្សា ជាដែនដី ដែលប៉ាឡេស្ទីនសង្ឃឹមថានឹងបង្កើតរដ្ឋឯករាជ្យមួយ។

ផែនការនេះកើតឡើង ក្នុងពេលមានការអំពាវនាវជាអន្តរជាតិកាន់តែខ្លាំងឡើង ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាដែលបានបំផ្លាញតំបន់ហ្កាហ្សាដ៏ធំធេង និងដើម្បីពិនិត្យឡើងវិញកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីនរួមជាមួយប្រទេសអ៊ីស្រាអែល។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល បាននិយាយថា មានតែដំណោះស្រាយរដ្ឋពីរប៉ុណ្ណោះ ដែលមានឱកាសនាំមកនូវសន្តិភាពយូរអង្វែង ហើយចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតខ្លាំងក្លា ដើម្បីកសាងការគាំទ្រក្នុងចំណោមរដ្ឋប្រចាំតំបន់ និងរដ្ឋផ្សេងទៀត។ ប៉ុន្មានម៉ោងបន្ទាប់ពីផែនការត្រូវបានបង្ហាញ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា ការពង្រីកទីតាំងទីលំនៅ របស់អ៊ីស្រាអែល នៅតំបន់កាន់កាប់ West Bank គឺមិនសមស្របទៅនឹងច្បាប់អន្តរជាតិនោះទេ។


អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am