ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ទណ្ឌកម្មអាមេរិកនឹងមិនធ្វើឲ្យរុស្ស៊ីបញ្ឈប់ការការពារផលប្រយោជន៍របស់ខ្លួនឡើយ

2024/02/24 07:16:35 pm        176

ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក លោក អាណាតូលី អាន់តូណូវ(Anatoly Antonov) បាននិយាយកាលពីថ្ងៃសុក្រថា ការដាក់ទណ្ឌកម្មជុំថ្មី របស់សហរដ្ឋអាមេរិក គឺជាការវាយប្រហារលើផលប្រយោជន៍ស្នូលរបស់ប្រទេសរុស្ស៊ី ប៉ុន្តែទីក្រុងមូស្គូ នឹងបន្តការពារផលប្រយោជន៍ទាំងនេះ។

សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយលើប្រទេសរុស្ស៊ី ដោយកំណត់គោលដៅមនុស្សជាង ៥០០នាក់ និងអង្គភាពជាច្រើន ដើម្បីប្រារព្ធខួប២ឆ្នាំ នៃការវាយលុករបស់ទីក្រុងមូស្គូ លើប្រទេសអ៊ុយក្រែន និងសងសឹកចំពោះការស្លាប់របស់មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny ។

ការរឹតបន្តឹងដោយខុសច្បាប់ថ្មីនេះ គឺជាការប៉ុនប៉ងដ៏អាក្រក់ និងឃោរឃៅមួយផ្សេងទៀត ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់សហព័ន្ធរុស្ស៊ី។

សហរដ្ឋអាមេរិក បានដាក់គោលដៅលើប្រព័ន្ធប័ណ្ណបង់ប្រាក់ជាតិរបស់រដ្ឋ ប្រទេសរុស្ស៊ី ជាប្រតិបត្តិករនៃប្រព័ន្ធទូទាត់ប្រាក់Mir ធនាគារSPBជាកម្មសិទ្ធិរបស់ក្រុមហ៊ុនភាគហ៊ុន SPB Exchange ក្រុមហ៊ុនផលិតមាសអ៊ូហ្សូរ៉ាហ្សូលូតូ(Uzhuralzoloto) ក្រុមហ៊ុនផលិតបំពង់ TMK និងក្រុមហ៊ុនផលិតដែកថែបធំរបស់រុស្ស៊ី Mechel ក្នុងចំណោមក្រុមហ៊ុនដទៃទៀត។

អង្គភាពប្រព័ន្ធប័ណ្ណទូទាត់ប្រាក់ជាតិ បាននិយាយថាទណ្ឌកម្ម នឹងមិនប៉ះពាល់ដល់ប្រតិបត្តិការនៃសេវាទូទាត់ប្រាក់ក្នុងប្រទេសនោះទេ។

សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតរថយន្តទំនើប លីម៉ូស៊ីន អូរូស(Limousine Aurus) របស់រុស្ស៊ីផងដែរ។ វិមានក្រឹមឡាំង បាននិយាយថា លោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់អំណោយដល់លោក គីម ជុងអ៊ុន ជាអំណោយរថយន្ត Aurus ព្រោះមេដឹកនាំកូរ៉េខាងជើង ចូលចិត្តរថយន្តនេះ នៅពេលដែលលោកប្រធានាធិបតីរុស្ស៊ី បង្ហាញរយន្តប្រភេទនេះដល់លោកកាលពីឆ្នាំមុន។

អត្ថបទដែលទាក់ទង

ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        8
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        19
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm