មនុស្សយ៉ាងហោចណាស់១៥នាក់ស្លាប់ ក្នុងអគ្គិភ័យឆេះអគារលំនៅឋាន នៅប្រទេសចិន

2024/02/24 12:27:27 pm        276

អាជ្ញាធរ ក្នុងតំបន់បាននិយាយនៅថ្ងៃសៅរ៍ទី ២៤ ខែកុម្ភៈនេះថា យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់ និង៤៤នាក់បានរងរបួសនៅក្នុងអគ្គិភ័យឆាបឆេះអគារលំនៅឋានមួយកន្លែងក្នុងទីក្រុង Nanjing ភាគខាងកើត ប្រទេសចិន។

មន្ត្រី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា អគ្គិភ័យ បានឆាបឆេះកាលពីថ្ងៃសុក្រ ដោយការស៊ើបអង្កេតបឋមបង្ហាញថា អគ្គិភ័យបានចាប់ផ្តើមនៅអគារជាន់ទីមួយ ជាកន្លែងដាក់កង់អគ្គិសនី។ អគារនេះ មានទីតាំងស្ថិតនៅសង្កាត់ Yuhuatai ទីក្រុង Nanjing ជាទីក្រុងមានប្រជាជនរស់នៅជាង៨លាននាក់ ដែលស្ថិតនៅចម្ងាយប្រហែល ២៦០គីឡូម៉ែត្រ ភាគពាយព្យទីក្រុងសៀងហៃ។

អាជ្ញាធរបាននិយាយថា អគ្គិភ័យត្រូវបានពន្លត់ ហើយប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ បានបញ្ចប់នៅម៉ោង២ រសៀលថ្ងៃសុក្រ។ អង្គភាពសេវាសង្គ្រោះបន្ទាន់ បាននិយាយថា រថយន្តពន្លត់អគ្គីភ័យចំនួន ២៥ គ្រឿង ត្រូវបានដាក់ឲ្យចល័ត ដើម្បីពន្លត់អគ្គិភ័យ។

វីដេអូដែលចែករំលែកនៅលើបណ្ដាញសង្គមប្រទេសចិន បានបង្ហាញអគារខ្ពស់កប់ពពកមួយកន្លែង ត្រូវបានភ្លើងឆេះនៅពាក់កណ្តាលអធ្រាត្រ ដោយមានផ្សែងខ្មៅហុយចេញ។

ក្រុមមន្ត្រីនិយាយថា អ្នករងរបួសចំនួន៤៤នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល ហើយម្នាក់ក្នុងចំណោមអ្នករងរបួស ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am