អ៊ុយក្រែនបន្តប្រយុទ្ធការពារ ខណៈសង្រ្គាមរុស្ស៊ី ឈានចូលដល់ឆ្នាំទី៣

2024/02/24 10:43:42 pm        252

ប្រទេសអ៊ុយក្រែន នៅថ្ងៃសៅរ៍ (ទី២៤ ខែកុម្ភៈ) នេះ បានប្រារព្ធខួប ២ឆ្នាំ ចាប់តាំងមានពីការលុកលុយពីសំណាក់រុស្ស៊ី ដោយប្រទេសនេះកំពុងប្រឈមជាមួយឆ្នាំថ្មីនៃសង្រ្គាមដែលត្រូវបានធ្វើចុះខ្សោយដោយសារការខ្វះខាតជំនួយរបស់លោកខាងលិច ខណៈដែលរុស្ស៊ីកំពុងមានសន្ទុះដោយសារការទទួលបានជ័យជម្នះថ្មីៗ។

នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសពី «ប្រតិបត្តិការយោធាពិសេស» នៅព្រឹកព្រលឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មជ្ឈដ្ឋានជាច្រើនរំពឹងថា ទីក្រុងមូស្គូនឹងជោគជ័យក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ តែផ្ទុយទៅវិញអ៊ុយក្រែនបានប្រយុទ្ធការពារ និងវាយតបតយ៉ាងរឹងមាំ រហូតធ្វើឲ្យទាហានរុស្ស៊ីដកថយយ៉ាងអាម៉ាស់។

ប៉ុន្តែអ៊ុយក្រែនបានជួបនឹងឧបសគ្គ ដោយបរាជ័យ សម្រាប់ការវាយបករបស់ខ្លួន នៅឆ្នាំ២០២៣។ ហើយកងទ័ពរុស្ស៊ីបានកសាងនូវជំហរកងកម្លាំងដ៏រឹងមាំ ដោយសារការបង្កើនផលិតកម្មយោធា ខណៈដែលកងទ័ពអ៊ុយក្រែនកំពុងខ្វះកម្លាំងមនុស្ស និងកាន់តែអស់ទៅៗនូវគ្រាប់កាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាសដែលផ្គត់ផ្គង់ដោយលោកខាងលិច។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ) បាននិយាយថា ការសម្រេចជុំវិញការផ្គត់ផ្គង់អាវុធ ត្រូវតែជា «អាទិភាពចម្បង»។

ខួបសង្គ្រាម នាថ្ងៃសៅរ៍នេះ នឹងឃើញដំណើរទស្សនកិច្ចរបស់បណ្ដាមេដឹកនាំលោកខាងលិច ដោយក្នុងនោះរួមទាំងប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen ផងដែរ តែទិដ្ឋភាពជារួម នៅតែអាប់អួដដែលសម្រាប់ទីក្រុងគីវ ដោយសារតែសភាអាមេរិកបានរារាំងកញ្ចប់ជំនួយដ៏សំខាន់ចំនួន ៦០ពាន់លានដុល្លារ។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានអំពាវនាវជាថ្មីឲ្យសមាជិកសភាមកពីគណបក្សសាធារណរដ្ឋព្រមបើកផ្លូវដល់ការផ្តល់មូលនិធិបន្ថែម ដោយព្រមានថា «ប្រវត្តិសាស្រ្តកំពុងរង់ចាំនៅខាងមុខ» ហើយ «ការខាកខានមិនបានគាំទ្រដល់អ៊ុយក្រែន ក្នុងគ្រាដ៏សំខាន់នេះ នឹងត្រូវបានគេចងចាំជារៀងរហូត»៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        171
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        158
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm