ឯកឧត្ដម លេង ផា​លី​៖ អំពាវនាវ​ពលរដ្ឋ​រស់នៅ​ស្រុក​សណ្ដាន់ ​ចុះឈ្មោះ​បោះឆ្នោត​រួចហើយ សូម​ពិនិត្យមើល​ឈ្មោះ​បោះឆ្នោត​

2021/04/27 09:59:58 am        28

​ភ្នំពេញ៖ ឯកឧត្ដម លេង ផា​លី រដ្ឋលេខាធិការ​ក្រសួងផែនការ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ បាន​អំពាវនាវ​ពលរដ្ឋ​រស់នៅ​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ បាន​ចុះឈ្មោះ​បោះឆ្នោត​រួចហើយ សូម​ពិនិត្យមើល​ឈ្មោះ​បោះឆ្នោត​។​

​ការ​ថ្លែង​របស់​ឯកឧត្តម លេង ផា​លី យ៉ាង​ដូច្នេះ ក្នុងឱកាស​បើក​វេទិកា​សាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ជំរុញ​សកម្មភាព​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​–១៩ នៅ​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ព្រឹក​ថ្ងៃទី​០៨ តុលា ២០២០​នេះ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម ពាង ផា​រ័ត្ន​ ឯកឧត្តម គិ​ន ប៊ុនលី និង​ឯកឧត្តម សាន វណ្ណ​នេ​ត លោកជំទាវ អស់លោក អ្នកស្រី​ជា​ប្រធាន អនុប្រធាន សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក អាជ្ញាធរ​ឃុំ​ទាំង​០៩ តំណាង​មន្ទីរ កងកម្លាំងប្រដាប់អាវុធ ប្រមាណ​៥៩​នាក់​។​

​​​មានប្រសាសន៍​ក្នុង​ពិធី​បើក​វេទិកា ឯកឧត្តម លេង ផា​លី បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំងអស់ ដែល​គ្រប់​អាយុ អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ចាប់ពី​ថ្ងៃទី​០១ តុលា រហូតដល់​ថ្ងៃទី​១៩ តុលា ២០២០ និង​ពិនិត្យមើល​បញ្ជី​ឈ្មោះ​បោះឆ្នោត នៅ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត តាម ឃុំ សង្កាត់ របស់​ខ្លួន​រៀងៗ​ខ្លួន ឱ្យបាន​គ្រប់គ្នា ដើម្បី​ធានា​ដល់​សិទ្ធិ​ ក្នុងការ​បោះឆ្នោត ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ល្អ នៅ​ក្នុង​សង្គម​។

ព្រោះថា​ ការ​ចុះឈ្មោះ​បោះឆ្នោត និង​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត នៅ​ពេលនេះ​វា​ពិតជា​មាន សារៈសំខាន់​ណាស់ ព្រោះ​នៅ​ក្នុង​សង្គម​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​ជា​ម្ចាស់​ប្រទេស​ជា​ម្ចាស់​សិទ្ធិ​អំណាច​ជា​អ្នកបោះឆ្នោត ជ្រើសរើស អ្នកដឹកនាំ ប្រទេស​តាម​ការពេញចិត្ត និង​សំដែង​នូវ​ឆន្ទៈ​របស់​ខ្លួន​។ ជាការ​ពិត វីរុស​កូ​វីដ​–១៩ គឺជា​ជំងឺ​ដ៏​កាច​សាហាវ ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​របស់​មនុស្សជាតិ​។ មកដល់ពេលនេះ មាន​មនុស្ស​ជាច្រើន​លាន​នាក់ ហើយ​នៅលើ​ពិភពលោក​ទាំងមូល​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​។

នេះ​គឺជា​សោកនាដកម្ម​ដ៏​អាក្រក់​មួយ ដែល​យើង​គ្រប់គ្នា​មិន​ចង់​ជួប និង​មិន​ចង់ឃើញ​កើតឡើង​នោះទេ​។ បច្ចុប្បន្ន ពិភពលោក​នៅ​មិនទាន់​រកឃើញ​នូវ​ថ្នាំ និង​វ៉ាក់សាំង​សម្រាប់​ព្យាបាល និង​ការពារ​ជំងឺ​កូ​វីដ​–១៩ នេះ​នៅឡើយ​ទេ​។

សម្រាប់​កម្ពុជា ទោះបីជា​យើង​អាច​គ្រប់គ្រង​សភាពការណ៍​​បានល្អ​ប្រសើរ ក្នុងការ​ទប់ស្កាត់​ការឆ្លង​ក្នុងប្រទេស និង​ការ​នាំចូល​ជំងឺ​ពី​ក្រៅប្រទេស តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​ម៉ត់ចត់ និង​តឹងរ៉ឹង របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​–១៩ ទទួលបាន​លទ្ធផល​ល្អប្រសើរ​គួរ​ជាទី​មោទនៈ ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ថា ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេសមួយ​ចំនួន​តូច ដែល​អាច​គ្រប់គ្រង​ជំងឺ​កូ​វីដ​–១៩ បានល្អ​ប្រសើរ រហូតមកដល់​ពេលនេះ​មិន​ទាន់មាន​ការ​ចម្លង​ចូលក្នុង​សហគមន៍​នៅឡើយ​ទេ​។​

​ ​បន្ទាប់មក លោក អភិបាលស្រុក​សណ្តាន់ ឲ្យ​ដឹងថា ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩ នៅក្នុង​តំបន់​នេះ​ទាំងមូល ប្អូនៗ​បងៗ​ពលករ ដែល​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ បាន​ត្រឡប់​មកកាន់​ស្រុកកំណើត​វិញ​មាន​ចំនួន​២៨៩​នាក់ ពេល​ពួកគាត់​មកដល់​ស្រុកកំណើត​វិញ យើង​បាន​ឲ្យ​គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​សុខភាព​មានជ័យ មុននឹង​អាជ្ញាធរ​ស្រុក បញ្ជូន​គាត់​មកកាន់​លំនៅដ្ឋាន​វិញ​។

ទន្ទឹមនឹងនោះ​ចំពោះ​ការអប់រំ ផ្សព្វផ្សាយ អាជ្ញាធរ​បាន​ចុះ​តាម​លំនៅដ្ឋាន​របស់​បងប្អូន នៅតាម​ខ្នង​ផ្ទះ​ទាំងមូល អំពី​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​នេះ​។ ក៏​សូម​អរគុណ​ដល់​ឯកឧត្តម លេង ផា​លី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​សណ្តាន់ និង​ឯកឧត្តម លោកជំទាវ ដែល​បាន​ឧបត្ថម្ភ​ម៉ាស់ អាល់កុល ថ្នាំពេទ្យ ដោយ​អាជ្ញាធរ​ថ្នាក់ស្រុក​យកទៅ​ប្រើប្រាស់​នៅ​កម្រិត​មូលដ្ឋាន​។ ទន្ទឹមនឹងនោះ ឯកឧត្តម លេង ផា​លី បាន​ជូន​វេទិកា​ទៅ​អ្នកចូលរួម​ឱ្យ​ឡើង​មាន​យោបល់ ឬ​លើក​ជា​សំណូមពរ​។

ក្នុងនោះ​មានការ​លើកឡើង​ពី​សំណើ​របស់​ប្រជាពលរដ្ឋ បាន​សុំ​ដី​សង់ផ្ទះ​រស់នៅ សុំ​ជួសជុល​ផ្លូវលំ​ចំនួន​០៥​គីឡូម៉ែត្រ សុំ​ឲ្យ​មាន​ភ្លើង​រដ្ឋ​ប្រើប្រាស់​ក្នុងភូមិ និង​សុំ​ធ្វើ​អត្តសញ្ញាណ​ប័​ណ្ឌ​ថ្មី​។ មុននឹង​ឆ្លើយតប​ដោះស្រាយ​ជូន​ប្រជាជន ឯកឧត្តម​បានស្នើ លោក​អភិបាលស្រុក ប្រធាន​ក្រុមការងារ​ឃុំ នាយក​រដ្ឋបាល​ស្រុក និង​តំណាង​ការិយាល័យ​ជំនាញ​ឡើង​ឆ្លើយបំភ្លឺ​ជា​បន្តបន្ទាប់​។ បន្ទាប់ពី​បាន​ស្តាប់​ការបកស្រាយ​រួចមក ឯកឧត្តម លេង ផា​លី បាន​ដោះស្រាយ​នូវ​បញ្ហា​ចំពោះ​របស់​ប្រជាពលរដ្ឋ ជោគជ័យ​ទាំងស្រុង​។​

​ជាមួយគ្នា​នោះដែរ​ប្រជាពលរដ្ឋ​០២​រូប ក្នុងចំណោម​ប្រជាពលរដ្ឋ​៤០​រូប ដែល​ចូលរួម​ក្នុង​វេទិកាសាធារណៈ ទទួលបាន​ការដោះស្រាយ​ពី​ក្រុមការងារ​ភ្លាមៗ ទិញ​ដី និង​សង់ផ្ទះ​ជូន និង​ពលរដ្ឋ ទទួលបាន​ការពិនិត្យ​ព្យាបាល​និង​ថ្នាំពេទ្យ បង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន​ថា​។​

​ជា​ចុងក្រោយ ឯកឧត្តម លេង ផា​លី រួម​នឹង​ក្រុមការងារ​បាន​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ឃុំ​មាន​រិ​ទ្ធ ចំនួន​៤០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​សែន​ក្រអូប​១០០%, ១​កា​រ៉ុង​, មី​១​កេស​, ទឹកស៊ីអ៊ីវ ១​យួរ​, ទឹកត្រី​១​យួរ​, ប៊ីចេង ១​កញ្ចប់​, សាប៊ូ​២​ដុំ​, ពូជ​សំរាប់​ដាំ​ដំណាំ​ចំនួន​៥​មុខ (​ត្រឡាច​,​ត្រសក់ស្រូវ​, ននោង​, ស្ពៃ និង ល្ហុង​) ថវិកា​ចំនួន​២​ម៉ឺន​រៀល ចែក​ថ្នាំពេទ្យ​ផ្នែក​ជំងឺផ្លូវចិត្ត​ចំនួន​១៥០​នាក់ សរុប​ថវិកា​អស់​ចំនួន​៣០​លាន​រៀល​។ ត​មក​ក្រុមការងារ​បាន​ចុះ​ត្រួតពិនិត្យ​ការជួសជុល​ផ្លូវលំ​ប្រវែង​២៣​គីឡូម៉ែត្រ ពី​ឃុំ​ទំរីង មក​ឃុំ​សុចិត្រ តាម​សំណូមពរ​ពី​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន សរុប​ថវិកា​បណ្តោះអាសន្ន​អស់​ចំនួន​២៦​លាន​រៀល​៕ ​អត្ថបទ៖ រដ្ឋា​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm