សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន និងសមាគម CCYA​ ធ្វើសិក្ខាសាលា តម្រង់ទិស និងផ្សព្វផ្សាយអាហារូបករណ៍សិក្សានៅចិន ដល់សិស្សនៅខេត្តត្បូងឃ្មុំ

2024/02/24 11:36:21 pm        604

ដោយមានការគាំទ្រពីសំណាក់ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) និងសមាគមទំនាក់ទំនងយុវជនកម្ពុជាចិន បានចុះធ្វើសិក្ខាសាលា ស្តីពីការតម្រង់ទិស និងផ្សព្វផ្សាយស្នើសុំអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ដល់សិស្សានុសិស្ស ថ្នាក់ទី១០ ទី១១ និងទី១២ ចំនួន៤វិទ្យាល័យ នៅខេត្តត្បួងឃ្មុំ ដែលមានសិស្សានុសិស្សចូលរួម​សរុបមានចំនួន៤,៦៧៣នាក់ រួមមាន៖ ១- វិទ្យាល័យត្រពាំងឬស្សី (ស្រុកត្បូងឃ្មុំ) ២- វិទ្យាល័យ​សម្តេចម៉ែ (ស្រុកត្បូងឃ្មុំ) ៣- ​វិទ្យាល័យ ហ៊ុនសែន អូរាំងឪ (ស្រុកអូរាំងឪ) និង៤- វិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សួង (ក្រុងសួង)។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង សំខាន់ៗចំនួន ៥ ទី ១- ណែនាំអំពីវិធីសាស្ត្រស្នើសុំ​អាហារូបករណ៍ដោយផ្ទាល់ សម្រាប់ថ្នាក់បរិញ្ញាបត្រ ទី២-ជំរុញកំណើននិស្សិតកម្ពុជាមកសិក្សានៅប្រទេសចិន ទី ៣- លើកទឹកចិត្តសិស្សានុសិស្ស សិក្សាភាសាចិន ដើម្បីត្រៀមស្នើសុំអាហារូបករណ៍ ទី៤- ចូលរួមអបសាទរឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤ និងទី ៥- ផ្សព្វផ្សាយអំពីវប្បធម៌ចិន ភាពរីកចម្រើន និងភាពស៊ីវីល័យរបស់ប្រទេសចិន។

សិក្ខាសាសានេះ បានដឹកនាំរៀបចំដោយ លោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាល ACSC និងជាប្រធានសមាគម CCYA អមដោយសហការីរួមមាន៖ លោក ញិល សូវៀត អនុប្រធានក្រុម​ប្រឹក្សាភិបាល ACSC និងជាអនុប្រធានសមាគម CCYA, លោកស្រី លី ស៊ានលីន (LI XUELIN) ទីប្រឹក្សាជាន់ខ្ពស់សមាគម ACSC និងជាប្រធានសមាគម CCYA, លោក ហោ តារា សមាជិក​ក្រុមប្រឹក្សាភិបាលសមាគម​ ACSC និងតំណាងក្រសួងអប់រំ​ យុវជន និងកីឡា​។

លោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានលើកឡើងថា សិក្ខាសាលានេះ គឺជាគម្រោង​កំពុងអនុវត្តទូទាំងប្រទេស ក្រោមជំនួយ និងគាំទ្រពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា ។​ កាលពីឆ្នាំ២០២៣កន្លងមកនេះ ក្រុមការងារសមាគម បានធ្វើសិក្ខាសាលាស្តីពី ការតម្រង់ទិស និងផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ជូនសិស្ស​ និងនិស្សិត នៅគោលដៅ ខេត្តតាកែវ ខេត្តកំពត ខេត្តរតនគិរី និងរាជធានីភ្នំពេញ​ សរុបមានចំនួន ២២ វិទ្យាល័យ និង ៣សាកលវិទ្យាល័យ។

លោក អ៊ុំ វុទ្ធទី បានបន្តទៀតថា ​​ក្នុងសិក្ខាសាលា ក៏រំលេចយ៉ាងច្បាស់ៗ អំពីការយកចិត្តទុកដាក់ពី​សំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ របស់​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែ​យកចិត្ត​ទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍយុវជន ឱ្យមានសមត្ថភាពពេញលេញ ក្នុងការចូលរួមអភិវឌ្ឍន៍​ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន។

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm