អាជីវករខ្មែរ ចេញចូលលក់ដូរនៅផ្សារថៃ តាមច្រកអន្តរជាតិដូងប្រចាំថ្ងៃ​ទទួលការចាក់វ៉ាក់សាំង

2021/07/08 04:43:48 pm        491

បាត់ដំបង៖ ដូចការគ្រោងទុក ក្រុមអាជីវករ រួមទាំងអ្នកបើកបររថយន្តដឹកទំនិញ ចេញចូលប្រចាំថ្ងៃ​ទៅ​លក់ដូរនៅក្នុងផ្សារថៃ ឬ ដឹកទំនិញផ្សេងៗក្នុងផ្សារថៃ ជាប់ព្រំដែនកម្ពុជា ឆ្លងកាត់តាម​ច្រកអន្តរជាតិដូង-ឡែម ទទួលបាន​ការវ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ ប្រភេទ Astrazeneca បន្ទាប់ពីមានការសម្របសម្រួល និងសហការពីអាជ្ញាធរខេត្តបាត់ដំបង ។

លោកបណ្ឌិត រ៉ាត់ថាវីដ តាំងគៀតភិចឆារ៉ាក់ ប្រធានសមាគមលក់ដូរ និងទេសចរណ៍ព្រំប្រទល់​ជាយ​ដែនកម្ពុជា-ថៃ ប្រចាំខេត្តច័ន្ទបុរី ​បានលើកឡើងថា ការ​ចាក់វ៉ាក់សាំងជូនអាជីវករ និង​អ្នកបើកបររថយន្តនេះ ​ក្នុងគោលបំណងកាត់បន្ថយការ​ព្រួយបារម្ភ​ ពី​ការឆ្លង​រាលដាលនៃជំងឺកូវីដ-១៩ ហើយវានឹងជួយឲ្យការ​ធ្វើ​ពាណិជ្ជកម្ម​នៅជាប់ព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេស​នៅ​តាមច្រកទ្វារអន្តរជាតិដូង-ឡែម ​កាន់តែមានភាពល្អប្រសើរឡើងវិញ ​ខណៈអាជីវករថៃ លក់ដូរ​ក្នុង​ផ្សារ​ជាមួយគ្នា ក៏​ទទួលការចាក់វ៉ាក់សាំង ​ការពារជំងឺកូវីដ១៩នេះដូចគ្នា ។

លោកបណ្ឌិត បានបន្តថា ការចាក់វ៉ាក់សាំងជូនអាជីវករ​ និងអ្នកបើកបររថយន្តខ្មែរ រួមទាំង​អាជីវករថៃ ប្រកបរបរ​នៅផ្សារជាប់ច្រកអន្តរជាតិដូង សរុបចំនួន១១០៣នាក់​ ក្នុងនោះ ពលរដ្ឋខ្មែរ ៤៣៣នាក់ ​ហើយការចាក់វ៉ាក់សាំងលើកទី១ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ និងនៅលើកទី២ នៅអំឡុងខែកញ្ញាខាងមុខនេះ ។

គួរបញ្ជាក់ថា កាលចុងខែមិថុនា ឆ្នាំ២០២១ នៅក្នុងបរិវេណផ្សារបានឡែម ស្ថិតនៅ ស្រុកប៉ូងណាំរ៉ង ខេត្តច័ន្ទបុរី ឈមនឹងស្រុកកំរៀង ខេត្តបាត់ដំបង ​ដែលមានច្រកអន្តរជាតិដូង ឆ្លងកាត់​ដឹក​ទំនិញរួមគ្នា ​គឺមានសកម្មភាពក្រុមគ្រូពេទ្យថៃ ចុះពិនិត្យសុខភាព និងតេស្តយកវត្ថុសំណាក​ដល់​អាជីវករខ្មែរ-ថៃ និងអ្នកបើករថយន្តចេញចូលប្រចាំ ​នៅច្រកអន្តរជាតិដូង ដើម្បីត្រៀម​ទទួល​នូវការ​ចាក់វ៉ាក់សាំង​ការពារឆ្លងជំងឺកូវីដ១៩ ។

សូមបញ្ជាក់ថា ថ្ងៃចាក់វ៉ាក់សាំងលើកទី១ ជូន​អាជីវករ ​និងអ្នកបើករថយន្តខ្មែរ ក៏មានការចូលរួម​ចុះ​ពិនិត្យ​មើល​ពីបណ្ឌិត សាធីត ពិទូតេឆាត ​អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃផងដែរ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm