ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា រដ្ឋមន្រ្ដីការពារជាតិរុស្ស៊ីលោក ស៊ើហ្គេ សយហ្គូ(Sergei Shoigu) បានអញ្ជើញទៅសួរសុខទុក្ខកងទ័ពដែលកំពុងប្រយុទ្រនៅក្នុងប្រទេសអ៊ុយក្រែន។
ដំណើរចុះសួសុខទុក្ខរបស់លោក គាប់ចួននឹងខួបពីរឆ្នាំនៃការចាប់ផ្ដើមជម្លោះនេះ។
ក្រសួងការពារជាតិ បាននិយាយដោយមិនផ្ដល់នូវការកំណត់ទីកន្លែងច្បាស់លាស់ឡើយថា លោកសយហ្គូ បានជួបជាមួយមន្រ្ដីយោធាជាន់ខ្ពស់ជាច្រើនរូប ក្នុងបញ្ជាការកណ្ដាលយោធារុស្ស៊ីមួយ នៅក្នុងតំបន់ប្រតិបត្ដិការសឹកពិសេស។
ឧត្ដមសេនីយ៍ត្រីអង់ដ្រេ ម៉តវីឆេវ (Andrei Mordvichev) ប្រធានក្រុមបញ្ជាការកណ្ដាលកងទ័ពរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន បានរាយការណ៍ពីការចាប់បានអ្នកប្រយុទ្ធអ៊ុយក្រែនយ៉ាងហោចណាស់២០០នាក់ ក្នុងក្រុងអាវឌីវអ៊ីវកា (Avdiivka) ហើយលោកនិយាយថា អាចនឹងមានការចាប់បានឈ្លើយសឹក
បន្ថែមទៀត។
ប្រធានាធិបតីវ៉្លាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអង្គារថា កងទ័ពរុស្ស៊ីនឹងបន្តវាយរុលចូលទៅក្នុង ប្រទេសអ៊ុយក្រែនថែមទៀតដើម្បីបង្កើនជ័យជម្នះរបស់ពួកគេ លើសមរភូមិ បន្ទាប់ពីការដួលរលំក្រុងអាវឌីអ៊ីវកា ជាទីដែលលោកនិយាយថា កងទ័ពអ៊ុយក្រែន បានបង្ខំចិត្ដរត់ភៀសខ្លួនចេញទាំងភ័យស្លន់ស្លោ៕

