អ្នកនាំពាក្យនគបាលក្រុង បាននិយាយថា ស្រ្ដីបីនាក់ ត្រូវបានគេប្រទះឃើញស្លាប់ជាមួយនឹងមុខរបួសដោយចាក់នឹងកាំបិតក្នុងផ្ទះបនមួយកន្លែងក្នុងក្រុងមីយេនកាលពីល្ងាចថ្ងៃសុក្រ ហើយបុរសជនសង្ស័យម្នាក់អាយុ២៧ឆ្នាំ ត្រូវបានគេឃាត់ខ្លួនភ្លាមៗនៅក្រោយសង្កាត់ដែលនៅជិតៗនោះ ។
បន្ទាប់ពីការប្រកាសអាសន្ននៅម៉ោង៩យប់មក ក្រុមសមត្ថកិច្ច បានចាប់ផ្ដើធ្វើប្រតិបត្ដិការទ្រង់ទ្រាយធំមួយភ្លាមៗទៅកាន់កន្លែងកើតហេតុជាទីដែលគេបានរកឃើញស្រី្ដស្លាប់បីនាក់ ជាមួយនឹងការចាក់ដ៏ធ្ងន់ធ្ងរ និងមុខរបួសដោយការចាក់នោះ។
ហេតុនៃការប្រព្រឹត្តរឿងនេះ ឥឡូវនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ហើយប្រវត្ដិជនសង្ស័យ សាក្សីបន្ថែម និងតំម្រុយនានា ត្រូវបានគេបង្ហាញអោយដឹងជាបន្ដបន្ទាប់៕
ផ្ទះបននោះ គឺស្ថិតក្នុងសង្កាត់ទី២០ក្នុងក្រុងមីយែនដែលជាក្រុង១ក្រជាងគេបំផុតក្នុងចំណោមក្រុងជាច្រើនរបស់ប្រទេសអូទ្រីស៕

