អ៊ុយក្រែន ៖ ប្រធានគណៈកម្មាការអឺរ៉ុប លោកស្រី អ៊ួស៊ូឡា វ៉ុន ដឺ លើយេន (Ursula von de Leyen) បានប្ដេជ្ញាថា អឺរ៉ុបនឹងគាំទ្រអ៊ុយក្រែនដរាបណា ខ្លួននៅតែអាចធ្វើបាន ខណៈលោកស្រី និងមេដឹកនាំលោកខាងលិច៣នាក់ទៀត បានទៅដល់ក្រុងគីវ ដើម្បីបង្ហាញសាមគ្គីភាពនៅខួបលើកទីពីរនៃការចូលលុកលុយទ្រង់ ទ្រាយធំរបស់រុស្ស៊ី។
ដំណើរទស្សនកិច្ចរបស់លោកស្រីវ៉ុនដឺ លេយេន(Von der Leyen) និងនាយករដ្ឋមន្រ្ដីអ៊ីតាលី លោកស្រី
ជចចៀ មេឡូនី(Giorgia Meloni) និងនាយករដ្ឋមន្រ្ដីកាណាដា លោកយ៉ាស្ទីន ទ្រូដូ (Justin Trudeau) និងនាយករដ្ឋមន្រ្ដីបែលហ្ស៊ិក លោក អាឡិចសិនឌើរ ដឺ គ្រូ(Alexander de croo)គឺដើម្បី បង្ហាញការគាំទ្រខណៈអ៊ុយក្រែន បានជួបកង្វះខាតនៃការផ្គត់ផ្គង់ថ្នែកយោធា ដែលកំពុងធ្វើអោយខ្លួនបរាជ័យលើសមរភូមិខណៈក្រុងម៉ូស្គូ ដណ្ដើមបានដែនដីបន្ថែមទៀតនោះ៕

