យ៉េម៉ែន ៖ អ្នកនាំពាក្យយោធារបស់ក្រុមហ៊ធី លោក យ៉ាហ៊ីឡា សារៀ (Yahya Sarea) បាននិយាយនៅសុន្ទរកថាមួយដែលផ្សាយតាមទូរទស្សន៍នៅព្រឹកថ្ងៃអាទិត្យនេះថា ក្រុមហ៊ូធីរបស់យ៉េម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ បានដាក់គោលដៅវាយប្រហារលើនាវា MV Torm Thor ជានាវាដែលដោតទង់ជាតិអាមេរិក ជាម្ចាស់កម្មសិទ្ធ និងជានាវាដឹកប្រេងដែលបានធ្វើប្រតិបត្ដិការក្នុងឈូងសមុទ្រអេឌែន (Aden) ។
ក្រុមហ៊ូធី បាននិយាយថា ពួកគេបានធ្វើការវាយប្រហាលើផ្នែកដឹកជញ្ជូនដើម្បីបង្ហាញសាមគ្គីភាពជាមួយជនជាតិប៉ាឡេស្ទីន នៅក្នុងសង្រ្គាមហ្កាហ្សា។
កាលពីពេលមុននេះ នៅពេលល្ងាច ក្រុមមន្រ្ដីអាមេរិក បាននិយាយថា កងទ័ពអាមេរិក និងអង់គ្លេស បានធ្វើការវាយប្រហារលើគោលដៅជាច្រើនទៀតរបស់ក្រុមហ៊ូធី ក្នុងប្រទេសយ៉េម៉ែន កាលពីថ្ងៃសៅរ៍ម្សឹលមិញ៕

