អ៊ុយក្រែន ៖ បាតុកររាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នា នៅក្នុងក្រុងតូរ៉ង់តូ កាលពីថ្ងៃសៅរ៍ ដើម្បីសម្ដែងសាមគ្គីភាពជាមួយ ប្រទេសអ៊ុយក្រែន នៅខួបលើកទី២នៃការឈ្លានពានរបស់រុស្ស៊ី។
ហ្វូងមនុស្សដ៏ធំ បានគ្រវីទង់ជាតិអ៊ុយក្រែន និងទង់ជាតិកាណាដា ដោយបន្ទរសារតស៊ូ និងគាំទ្រសម្រាប់ជនជាតិអ៊ុយក្រែន ក៏ដូចជាការអំវនាវឲ្យពិភពលោក នៅតែផ្ដោតការយកចិត្ដទុកដាក់ជានិច្ចទៅលើជម្លោះនេះ។
នាយករដ្ឋមន្រ្ដីកាណាដាលោកយ៉ាស្ទីន ទ្រូដូ (Justin Trudeau) ដែលបានស្ថិតនៅក្នុងក្រុងគីវនោះ គឺដើម្បីប្រារព្ធខួបសង្រ្គាម ដែលមានការចូលរួមពីបណ្ដារប្រជាជាតិលោកខាងលិច ដោយបញ្ចប់កិច្ចព្រមព្រៀងសន្ដិសុខរយៈពេល១០ឆ្នាំជាមួយទីក្រុងគីវដែលមានគោលបំណងកៀរគរការគាំទ្រសន្ដិសុខប្រទេសអ៊ុយក្រែនរហូតដល់ប្រទេសនេះ អាចសម្រេចបំណងរបស់ខ្លួនក្នុងការក្លាយជាសមាជិករបស់បក្សសម្ព័នយោធាណាតូ។
ក្រោយពីទទួលជោគជ័យដំណាក់កាលដំបូងនៅក្នុងការវាយបកលើកងទ័ពរុស្ស៊ីថយ អ៊ុយក្រែន បានរងការវាយមកវិញដ៏ធ្ងន់ធ្ងរនៅសមរភូមិខាងកើត ដែលក្នុងនោះ ក្រុមនេបញ្ជាការរបស់ប្រទេសនេះបានត្អូញត្អែររបស់ខ្លួនទូទៅពីកង្វះខាតអាវុធនិងទាហាន។

