ដំណើរការបោះឆ្នោតព្រឹទ្ធសភា បានប្រព្រឹត្តទៅដោយរលូន ខណៈការិយាល័យមួយចំនួន​បានបិទបញ្ចប់

2024/02/25 07:35:21 pm        417

ដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានចាប់​ផ្ដើម​តាំង​ពី​ព្រឹក​ថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃត្រង់នេះ គឺបានប្រព្រឹត្តដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមាន​បាតុភាពណាមួ​យ​កើត​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ឡើយ ខណៈការិយាល័យមួយ​ចំនួនក៏បាន​ប្រកាស​បិទ​បញ្ចប់​ក្រោយ​អង្គបោះឆ្នោត​បាន​ចូល​រួមបោះឆ្នោតគ្រប់គ្នា។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានឱ្យដឹងថា ការិយាល័យបោះឆ្នោតទាំង ៣៣ ការិយាល័យ នៅតាមរាជធានី ខេត្តចំណុះឱ្យភូមិភាគទាំង ៨ បាន​បើក​ដំណើរការ​ព្រមៗ​គ្នា​តាំង​ពីម៉ោង ៧:០០ ព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់​បម្រើ​ឱ្យ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងបរិយាកាស មានសន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ល្អ។

អ្នកបោះឆ្នោតដែលជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ដែ​ល​មានសិទ្ធិបោះឆ្នោត បានអញ្ជើញ​ទៅ​ចូល​រួម​បោះឆ្នោត​ដោយ​ស្ម័គ្រ​ចិត្ត​រៀងៗ​ខ្លួន​នៅតា​ម​កា​រិយាល័យ​បោះឆ្នោតដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ។

បើ​តាម​ការបញ្ជាក់របស់ គ.ជ.ប ការបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅវេលាម៉ោង ៣:០០ រសៀល​ថ្ងៃនេះ ប៉ុន្តែប្រសិនបើនៅតែ មានអ្នកបោះឆ្នោតស្ថិតក្នុងការិយាល័យបោះឆ្នោត ឬឈរតម្រង់ជួរ ឬ​ស្ថិតនៅ​ក្នុងបរិវេណខាងក្នុងការិយាល័យបោះឆ្នោតទៀត អ្នកបោះឆ្នោត​ទាំង​នោះ​ត្រូវ​តែ​បាន​អនុញ្ញាត​ឱ្យ​បោះឆ្នោត។ ហើយប្រធានគណៈកម្មការការិយាល័យបោះឆ្នោត អាចប្រកាស​បិទ​បញ្ចប់​ការ​បោះឆ្នោតនៅការិយាល័យរបស់ខ្លួននៅមុនម៉ោង ៣:០០ រសៀលនេះបាន​ប្រសិន​បើ​អ្នក​បោះឆ្នោត​ដែល​មានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃ ការិយាល័យបោះឆ្នោត​នោះ​បាន​បោះឆ្នោត​គ្រប់​គ្នា​អស់​ហើយ​។

ផ្អែកតាម​បញ្ជីបោះឆ្នោតផ្លូវការសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ អ្នកបោះឆ្នោត មានចំនួនសរុប ១១.៧៤៧ នាក់ ក្នុងនោះ​តំណាង​រាស្ត្រ​ក្នុងតំណែង មានចំនួន ១២៥ នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង មាន​ចំនួន ១១ ៦២២ នាក់។

ការបោះឆ្នោតជ្រើស​តំាងសមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតអសកល ដែលមានសមាជិក​សមាជិកា​រដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត។ អនុវត្ត​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា បាន​រៀប​ចំ​ការ​បោះឆ្នោតសកល និងអសកលជាទៀងទាត់ស្របតាមច្បាប់ជាធរមាន។

ក្នុង​ចំណោម​សមាជិកព្រឹទ្ធសភាចំនួន ៦២រូប ក្រៅពីការបោះឆ្នោតជ្រើសតំាង មាន​សមាជិក​ព្រឹទ្ធ​សភា ២រូប ត្រូវចាត់តំាងដោយព្រះមហាក្សត្រ និង២ រូបទៀតជ្រើស​តំាង​ដោយ​រដ្ឋសភា​តាម​មតិភាគ​ច្រើន​។ សុខសន្តិភាព គឺ​ជាមូល​ដ្ឋាន​គ្រឹះ​ធ្វើ​ឱ្យ​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ និង ពន្លឿនការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ឱ្យ​មាន​ការ​រីក​ចម្រើនជា​លំដាប់។

សូមជម្រាបជូនថា គ.ជ.បនឹង​បើក​កិច្ចប្រជុំ​ផ្សព្វ​ផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ស្តីពី​ការ​សរុប​ព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ​២០២៤ នៅវេលាម៉ោង ៥:០០ ល្ងាចថ្ងៃនេះ បន្ទាប់​ម​ក​នឹង​ធ្វើ​ការ​ផ្សាយ​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ព្រឹទ្ធសភាតែម្ដង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm