អូស្ត្រាលី ៖ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បានប្ដេជ្ញានៅថ្ងៃអាទិត្យទី២៥ខែកុម្ភៈ ក្នុងការផ្ដល់ការគាំទ្រគ្រប់បែបយ៉ាង ចាំបាច់ក្នុងការជួយដល់រដ្ឋវីកតូរីយ៉ា ក្នុងពេលមានចំហេះព្រៃជាច្រើនថ្ងៃ ដែលបានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ បន្ទាប់ពីក្រុមអាជ្ញាធរ បានព្រមានថាភាពក្ដៅខ្លាំងអាចជួយពន្លឿនអណ្ដាតភ្លើងនៅសប្ដាហ៍នេះ ។
យោងតាមអាជ្ញាធរគ្រាអាសន្នរបស់រដ្ឋនេះ ភ្លើងឆេះព្រៃជាង១៥កន្លែងបានកំពុងឆាបឆេះនៅក្នុងរដ្ឋវីកតូរីយ៉ា នៅថ្ងៃអាទិត្យ។
ក្រុមអ្នកពន្លត់គ្គិភ័យប្រហែល១ពាន់នាក់ ដែលត្រូវបានជួយគាំទ្រដោយន្តហោះជាង៥០គ្រឿង បានព្យាយាមពន្លត់អណ្ដាតភ្លើងចាប់តាំងពីចាប់ផ្ដើមឆេះរាលដាល។
ចំហេះព្រៃនេះ បានសម្លាប់បសុសត្វ បំផ្លិចបំផ្លាញលំនៅឋានចំនួន៦ខ្នង និងបង្ខំឲ្យប្រជាពលរដ្ឋជាង២ពាន់នាក់ចាកចេញពីទីក្រុងតូចៗជាច្រើននៅភាគខាងលិច ទៅកាន់ទីក្រុងបាឡារ៉ាត (Ballarat) ស្ថិតនៅចម្ងាយ៩៥គីឡូម៉ែត្រ ភាគខាងលិចនៃរដ្ឋធានីមេលប៊ល(Melbourne)របស់រដ្ឋនេះ។
ប្រទេសអូស្ត្រាលីស្ថិតក្នុងគំរូអាកាសធាតុ អេល នីញ៉ូ (El Nino) ដែលជាធម្មតាត្រូវបានផ្សារភ្ជាប់នឹងបាតុភូតធ្ងន់ធ្ងរដូចជាភ្លើងឆេះព្រៃ ព្យុះស៊ីក្លូន និងគ្រោះរាំងស្ងួតជាដើម៕

