ចាន់ វឌ្ឍនាកា បន្ដរ​កបាន ២​គ្រាប់​ជួយ​ក្រុម​បឹងកេត​យកឈ្នះ​អាស៊ី​អឺរ៉ុប ៣-១

2021/07/08 06:04:01 pm        141

​បាល់ទាត់៖ កីឡាករ ចាន់ វឌ្ឍនាកា បាន​ទាត់​បំប៉ោង​សំណាញ់​ទី​គូប្រកួត ២​គ្រាប់​បន្ថែម​ទៀតហើយសម្រាប់​ការ​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស ១១​នាក់​ដំបូង​លើក​ទី​២ ដោយ​ជួយ​ឲ្យ​ក្រុម​បឹងកេត​យកឈ្នះ​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុបដោយ​លទ្ធផល ៣-១ ក្នុង​ជំនួប​បង្គ្រប់​សប្ដាហ៍​ទី​២ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​កាលពី​ល្ងាច​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២១ ម្សិលមិញ។​

​ការប្រកួត​នៅ​កីឡដ្ឋាន AEU Sport Park នេះ វគ្គ​ទី​១ មិនមាន​គ្រាប់​បាល់​កើតឡើង​នោះទេ ខណៈ​ចូល​វគ្គ​ទី​២ បាន​ប្រមាណ ២​នាទីខ្សែការពារ​អាស៊ី​អឺរ៉ុប Asami Kanta បាន​បង្កកំហុស​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់លើ ចាន់ វឌ្ឍនាកា ដែល​ផ្ដល់ឱកាស​ឲ្យ​ខ្សែប្រយុទ្ធ​ជំនាញ​ជើងឆ្វេង​រូបនេះ ទាត់​បាល់​ពិន័យ ១១​ម៉ែត្របើក​ការ​នាំមុខ​អាស៊ី​អឺរ៉ុប ១​គ្រាប់​មុននៅ​នាទី​៤៨។ ​ក្រោយ​បំប៉ោង​សំណាញ់​ទី​ក្រុម​ម្ចាស់ផ្ទះដោយ​បាល់​ប៉េ​ណា​ល់​ទី បឹងកេតបាន​ព្យាយាម​ស្វែងរក​គ្រាប់​បាល់​បន្ថែមរហូតដល់​នាទី​៦៩ កីឡាករ ចាន់ វឌ្ឍនាកា ដដែលក៏​រកបាន​គ្រាប់​ទី​២ មុន​កីឡាករ Abee Hurbert វាយបក​បាន ១​គ្រាប់​វិញ​ឲ្យ​អាស៊ី​អឺរ៉ុបនៅ​នាទី​៧៥។ ប៉ុន្ដែ​នៅ​ចុង​ម៉ោង វឌ្ឍនាកា បាន​បញ្ជូន​បាល់​ឲ្យ សេត រ៉ូ​ស៊ី​ប ស៊ុត​បន្ថែម ១​គ្រាប់​ទៀតនៅ​នាទី​៨៦ ដែលជា​គ្រាប់​កាត់សេចក្ដី​ជួយ​ឲ្យ​បឹងកេតឈ្នះ​អាស៊ី​អឺរ៉ុប ៣-១ តែម្ដង។​

​តាមរយៈ​ការរកបាន ២​គ្រាប់ក្នុង​ការជាប់​ជម្រើស ១១​នាក់​ដំបូង​លើក​ទី​២ នេះដែរបានធ្វើ​ឲ្យ ចាន់ វឌ្ឍនាកា ក្លាយជា​កីឡាករ​ក្នុងស្រុក ដែល​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​ចំនួន ៥​គ្រាប់ បន្ទាប់ពី​ការបង្ហាញ​ខ្លួន​ក្នុង​ជម្រើស ១១​នាក់​លើកដំបូង រូបគេ​ធ្វើបាន Hat-Trick ៣​គ្រាប់​ម្នាក់ឯងជួយ​ឲ្យ​ក្រុម​បឹងកេត យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ខេត្តព្រៃវែងដោយ​លទ្ធផល ៣-១ ដូចគ្នា កាលពី​ចុង​សប្ដាហ៍​មុន។​ ​ដោយឡែក​ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត​វិញ ក្រោយ​បន្ថែម ៣​ពិន្ទុ​បន្ថែមបានធ្វើ​ឲ្យ​ពួកគេតាម​ទាន់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង វិសាខា និង​គិរីវង់​សុខ​សែន​ជ័យ ដែលមាន ៩​ពិន្ទុ​ស្មើគ្នាបន្ទាប់ពី​ឆ្លងកាត់ ៦​ប្រកួត​ឈ្នះ៣ និង​ចាញ់៣។ ចំណែក​ក្រុម​អាស៊ី​អឺរ៉ុបបាន​រក្សា​កៅអី​លេខ​៩ បណ្ដោះអាសន្នជាមួយ​លទ្ធផល ៦​ប្រកួត​ឈ្នះ២ និង​ចាញ់ ៤​ប្រកួត ទើប​រកបាន ៦​ពិន្ទុ​ប៉ុណ្ណោះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        290
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        361

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm